ជនជាតិចិន ដែលចិញ្ចឹមសត្វតោ ក្នុងផ្ទះ ត្រូវរងពិន័យ ៣ម៉ឺនដុល្លារ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី28 ខែមិថុនា ឆ្នាំ2021 ម៉ោង 3:58 នាទី ល្ងាច

កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយដោយបុរសជនជាតិចិនម្នាក់បានចិញ្ចឹមសត្វតោឈ្មោលមួយក្បាលនៅក្នុងផ្ទះវីឡាមួយកន្លែង នៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយត្រូវបានរដ្ឋបាលព្រៃឈើ សហការជាមួយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ព្រមទាំងសមត្ថកិច្ចចម្រុះមូលដ្ឋាន ចុះទៅធ្វើការរឹបអូស និងបញ្ជូនទៅធ្វើការថែទាំនៅមជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។

ជាមួយគ្នានេះដែរបើតាមលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើដែលបានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកបានអោយដឹងថា ជនជាតិចិនខាងលើត្រូវបានរដ្ឋបាលព្រៃឈើ ពិន័យជាទឹកប្រាក់ ៣ម៉ឺនដុល្លារ និងធ្វើកិច្ចសន្យាបញ្ចប់ការចិញ្ចឹមសត្វព្រៃជាបន្តទៀត។ សូមបញ្ជាក់ថា សត្វតោឈ្មោលនោះមានទម្ងន់ជាង ៧០គីឡូក្រាម ត្រូវបានបុរសជនជាតិចិន ចិញ្ចឹមតាំងពីតូចរហូតដល់ពេលនេះមានអាយុប្រមាណ ១ឆ្នាំកន្លះ ដោយក្នុងមួយថ្ងៃបរិភោគសាច់ឆៅប្រមាណ៦គីឡូក្រាម៕

front_

img_1451

img_1452


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម