នៅខាងក្រោយនៃភាពបរាជ័យរបស់អាស៊ាន ក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី27 ខែមិថុនា ឆ្នាំ2021 ម៉ោង 1:51 នាទី ល្ងាច

 

អត្ថបទលោក សូរ្យរិទ្ធ៖

-ចាប់តាំងពីកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានកាលពី ២ ខែមុន មានចំណុចឯកភាពគ្នាចំនួន ៥ ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ប៉ុន្តែរហូតមកដល់ពេលនេះមិនមានអ្វីកើតឡើងទេ ។

-ឱកាសរបស់ក្រុមប្រទេសអាស៊ានក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា បានបិទទ្វារតាំងពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២១ មកម៉្លេះ នៅពេលរដ្ឋមន្ត្រីការបរទេសប៊្រុយណេ ជាមនុស្សទីពីរ និងអគ្គលេខាធិការអាស៊ាន ធ្វើដំណើរទៅជាន់ដែនដីមីយ៉ាន់ម៉ា ដើម្បីជួបលោកឧត្តមសេនីយ៍ មីន អងឡាយ តែត្រឡប់មកវិញដោយដៃទទេ ។

-ការរិះគន់ពីតំណាងប្រ៊ុយណេដើរតួជាអ្នកតំណាងអាស៊ាន មិនដឹងថាធ្វើជាប្រធានអាស៊ាន មិនមែនបានទទួលឯកសិទ្ធិក្នុងការធ្វើអ្វីតាមអំពើចិត្តនោះទេ ឬយកគោលនយោបាយប្រទេសរបស់ខ្លួន ទៅជាគោលនយោបាយរបស់អាស៊ានក៏ទេដែរ!

មកដល់ថ្ងៃនេះ ឆ្លងកាត់ ២ ខែពេញ ប៉ុន្តែមេដឹកនាំក្រុមអាស៊ានបានរួមប្រជុំនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី បាន«អូខេ» ៥ ចំណុចដើម្បីដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហាររបស់ឧត្តមសេនីយ៍ មីន អងឡាយ ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានសកម្មភាពណាមួយត្រូវបានអនុវត្តនៅឡើយទេ ។

ឱកាសនៃអាស៊ានក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា បានទម្លាក់វាំងននកំបាំងទាំងស្រុងចាប់តាំងពីថ្ងៃទី ៤ ខែមិថុនាមកម៉្លេះ នៅពេលដែលរដ្ឋមន្រ្តីការបរទេសប៊្រុយណេ ដាតុៈ អេរីវ៉ាន យូសូហ្វ (Dato Erywan Yusof) និងអគ្គលេខាធិការអាស៊ាន លីម ជុក ហូយ (Lim Jock Hoi) ដែលមកពីប្រទេសប្រ៊ុយណេដូចគ្នា បានធ្វើដំណើរទៅកាន់ប្រទេស​មីយ៉ាន់ម៉ាដើម្បីជួបជាមួយលោក មីន អងឡាយ ហើយបានត្រឡប់មកវិញដោយដៃទទេ ។

តាមពិត មុនពេលទៅប្រទេសមីយ៉ាន់ម៉ា ជនជាតិប្រ៊ុយណេទាំងពីររូប ដែលដើរតួនាទីជាប្រធានផង និងជាអគ្គលេខាធិការអាស៊ានផង មានគម្រោងនឹងឈប់នៅប្រទេសសិង្ហបុរី ឬទីក្រុងបាងកក ដើម្បីបានឱកាសពិភាក្សានូវជំហរចុងក្រោយជាមួយរដ្ឋមន្រ្តីការបរទេសថៃ ឬសិង្ហបុរី មុនប្រឈមជាមួយនឹង មីន អងឡាយ ប៉ុន្តែបែរជាប្តូរ​ផែនការទៅវិញ ដោយហោះត្រង់ទៅកាន់រដ្ឋធានីណេពិដោរតែម្តង ។ អាក្រក់ជាងនេះទៅទៀត ប្រធានអាស៊ានមិនបានប្រាប់សមាជិកទាំងអស់ថា នឹងទៅប្រទេសមីយ៉ាន់ម៉ាទេ មុនពេលចូលរួមកិច្ចប្រជុំជាមួយរដ្ឋមន្រ្តីការបរទេសចិននៅឆុងឈីង ប្រទេសចិន ។

ជំនួសឱ្យការងារដែលត្រូវធ្វើ លោក ដាតុៈ អេរីវ៉ាន យូសូហ្វ បែរជាដើរតួជាអ្នកតំណាងអាស៊ានផ្ទាល់ ថែមទាំងត្រៀមចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីឋានៈរបស់ក្រុមប្រឹក្សាប្រតិបត្តិរដ្ឋ ក្នុងនាមជាតំណាងផ្លូវការរបស់មីយ៉ាន់ម៉ា, សំណាងល្អហើយ ក្រោយមកបានផ្លាស់ប្តូរចិត្ត ហើយហែកសេចក្តីថ្លែងការណ៍នោះចោល បើមិនដូច្នោះទេ អាស៊ាននឹងគ្មានការងារធ្វើ ព្រោះសមាជិកអាស៊ានទាំងអស់មិនយល់ព្រមទទួលយករដ្ឋប្រហាររបស់ មីន អងឡាយ នោះឡើយ ។

លោក អេរីវ៉ាន យូសូហ្វ គឺជារដ្ឋមន្រ្តីក្រសួងការបរទេសទី ២ បើប្រៀបធៀបទៅដូចជារដ្ឋមន្រ្តីម្នាក់ តែការពិត គឺស្តេចស៊ុលតង់ ហាសាណាល់ បុលគីយ៉ាស (Hassanal Bolkiah)ឯណោទេ ប៉ុន្តែជាមួយនឹងរាជាធិបតេយ្យផ្តាច់មុខរបស់​ប្រ៊ុយណេ ស៊ុលតង់ ហាសាណាល់ បុលគីយ៉ាស ជានាយករដ្ឋមន្ត្រីផង ជារដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីក្រសួងការបរទេសផង នៅពេលធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯង ក៏ទុកឱ្យរដ្ឋមន្រ្តីទី ២ ធ្វើកិច្ចការជំនួសវិញ ហើយលទ្ធផលដូចដែលបានឃើញ ព្រោះ អារីវ៉ាន យូសូហ្វ នៅខ្ចីខាងការទូតខ្លាំងណាស់ មិនដឹងថា ការធ្វើជាប្រធានអាស៊ាននោះមិនមានឯកសិទ្ធិធ្វើអ្វីដែលខ្លួនចង់បាន ឬយកគោលនយោបាយប្រទេសរបស់ខ្លួន ជាគោលនយោបាយរបស់អាស៊ាន ។

នៅពេលចាកចេញពីរដ្ឋធានីណេពិដោរដោយដៃទទេ ទៅដល់ទីក្រុងឆុងឈីង ក៏គ្មានអ្វីត្រូវនិយាយទៅកាន់កិច្ចប្រជុំអាស៊ាន - ចិនដែរ នៅក្នុងកិច្ចប្រជុំនោះគ្មានហុចផលអ្វីចេញជាផ្កាផ្លែមកទេ ។

រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក ហ្វាង អ៊ី បានវាយតម្លៃថា អាស៊ាននិងចិនគឺជាជំហរដ៏សំខាន់ ចង់ឃើញស្ថានការណ៍នៅមីយ៉ាន់ម៉ាដោះស្រាយដោយសន្តិវិធី ប៉ុន្តែអ្វីដែលត្រូវធ្វើ នៅតែមិនអាចកំណត់ឥរិយាបថរួមគ្នាបានដដែល ។

ពិតណាស់ស្ថានភាពនយោបាយក្នុងតំបន់លើពិភពលោកវាមិនដូចចាក់ពុម្ពទាំងស្រុងទេ តាមរយៈនយោបាយក្រៅប្រទេសរបស់ប្រទេសនីមួយៗវាខុសគ្នា ហើយក៏លាក់យុទ្ធសិល្ប៍រៀងៗខ្លួនផងដែរ ប៉ុន្តែគេបែរជាក្រឡេកឃើញប្លុកអាស៊ានបង្ហាញពីកម្រិតនៃការបែកបាក់គ្នា ដែលបានបំផ្លាញព្រឹត្តិការណ៍ដ៏ធំមួយនៅទីក្រុងញូវយ៉កកាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២១ នៅពេលមានការឯកភាពគ្នាលើស្ថានការណ៍នៅមីយ៉ាន់ម៉ាមិនអាចឈានដល់ចំណុចរួម រហូតដល់មានការសម្រេចចិត្តដោយការបោះឆ្នោត លទ្ធផលបានបង្ហាញថា ប្រទេសចំនួន ១១៩ ក្នុងចំនួន ១៥៦ ប្រទេស នៅក្នុងកិច្ចប្រជុំ បានបោះឆ្នោតគាំទ្រនូវចលនាថ្កោលទោសរដ្ឋប្រហារមីយ៉ាន់ម៉ា ហើយបានអំពាវនាវឱ្យសមាជិកទាំងអស់ កុំបញ្ជូនអាវុធឲ្យ តាត់ម៉ាដាវ(Tatmadaw) ។ ប្រទេសចំនួន ៣៦ បានអវត្តមានក្នុងនោះមានរដ្ឋជាសមាជិកអាស៊ានចំនួន ៤ ដែលដឹកនាំដោយប្រធានប្រ៊ុយណេ កម្ពុជា ឡាវ និងដែលគួរឲ្យអាម៉ាសមុខខ្លាំងគឺថៃ ដែលជាមិត្តភក្តិជិតស្និទ្ធរបស់ មីន អងឡាយ តែប្រទេសទាំងនេះធ្លាប់ប្រកាន់ជំហររបស់ប្រទេសខ្លួនថា «មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នងផងគ្នា» ។

តាមពិតទៅដំណោះស្រាយរបស់ UN បានរង់ចាំជាយូរមកហើយ ព្រោះថាអាស៊ានជាចំណុចផ្តោតសំខាន់បំផុតសម្រាប់ការស្វែងរកមតិឯកច្ឆន្ទ ដោយមិនចាំបាច់បោះឆ្នោត ប៉ុន្តែនៅទីបញ្ចប់ដូចដែលគេបានឃើញ គឺមិនមានសាមគ្គីភាពនៅក្នុងអាស៊ាន ហើយអាស៊ានក៏មិនមែនជាអ្នកចែកចាយអាវុធសំខាន់នោះដែរ ។ ការឈរជាមួយគ្នាក្នុងទិសដៅតែមួយមិនគួរជាបញ្ហាទេ ហើយតំណាងមីយ៉ាន់ម៉ានៅអង្គការសហប្រជាជាតិក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីបោះឆ្នោតប្រឆាំងនឹងកងទ័ពភូមា ពីព្រោះគាត់ប្រកាសខ្លួនគាត់មិនអោយទទួលយករដ្ឋប្រហារតាំងពីគ្រាដំបូងមកម៉្លេះ នៅពេលឥរិយាបថចេញមកដូចនេះ អាស៊ានខ្លួនឯងខូចឈ្មោះលើឆាកអន្តរជាតិ តើធ្វើដូចម្តេចដើម្បីបន្តដើរតួជាប្រធានសម្របសម្រួលដើម្បីដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ?

លើសពីនេះទៀត មានការចងសម្ពាធជាពិសេសពីបណ្តាប្រទេសលោកខាងលិច ដែលធ្លាប់ទះកំភ្លៀងមីយ៉ាន់ម៉ារួចទៅហើយនោះ បានចាប់ផ្តើមពឹងផ្អែកពាក់លើអាស៊ាន ពីព្រោះក្រុមប្រទេសទាំងនេះ មានជំហរ«មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង» ជាជាងជួយរកដំណោះស្រាយ ។

មានសេចក្តីរាយការណ៍ថា លោកស្រី គ្រីស្ទីន ក្រាណឺ បឺហ្គីណឺ (Christine Schraner Burgener) ប្រេសិតពិសេសរបស់អគ្គលេខាធិការ អ.ស.ប. បានជួបជាមួយមន្រ្តីជាន់ខ្ពស់អាមេរិក នៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី ២២ ខែមិថុនា ដើម្បីដាក់សម្ពាធឲ្យអាស៊ាន បង្ខំឲ្យប្រើមតិរួមគ្នា ៥ ចំណុចរបស់ខ្លួនឲ្យបាន មុនពេលគ្រប់យ៉ាងនឹងកន្លងហួសទៅ ។

ប៊្រុយណេនឹង«ប៉ាសេបាល់» ឲ្យកម្ពុជាជាអ្នកសម្រេច«ស៊ុត» ឬមិន «ស៊ុត»នៅឆ្នាំ ២០២២

ឆ្នាំនេះដែលប្រទេសប៊្រុយណេជាប្រធានអាស៊ាន ប្រសិនជាអ្វីៗមិនចេញលទ្ធផលទេនោះ  នុះនៅឆ្នាំខាងមុខ (២០២២) កម្ពុជាដែលជាប្រធានអាស៊ាន នឹងទទួលបាល់«ប៉ាសេ»ពីប៊្រុយណេ គឺជាបន្ទុកសម្រាប់ឲ្យកម្ពុជាសម្រេច «ស៊ុត» ឬយ៉ាងណា ? តើនេះមិនជា«សម្ពាធ»ទេឬ ? ជា​ការពិតណាស់ តួនាទី​ជា​ប្រធាន​អាស៊ាន​អាចបាន​កិត្តិយស​ផង តែកុំភ្លេច ក៏ជា​សម្ពាធ​​ និង​បញ្ហា​ប្រឈម​ផងដែរ​ ។

សម្តេច​អគ្គមហាសេនាបតី​​តេជោ​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន

មុនចូលឈានជើងចូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ សម្តេច​អគ្គមហាសេនាបតី​​តេជោ​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែលជា​អ្នក​​នាំ​កម្ពុជា​ចូល​អាស៊ាន (៣០ មេសា ១៩៩៩) ​បានលើកឡើង​នូវ​កត្តា​ ៤ ជាចម្បង​៖

១- ​​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា​ទៅវិញទៅមក ​ដែល​តាមរយៈ​នេះអាស៊ាន​បាន​ក្លាយជា​របាំង​ដ៏សំខាន់​សម្រាប់​ការពារ​អធិបតេយ្យ​នៃ​រដ្ឋ​ជា​សមាជិក​ ។

២-​ ​ស្មារតី​សហគមន៍​គឺ​របៀប​នៃ​ការធ្វើ​សេចក្តី​សម្រេចចិត្ត​របស់​អាស៊ាន គឺ​ផ្អែកលើ​គោលការណ៍​កុងសង់ស៊ីស​​សិទ្ធិ​ស្មើគ្នា​ក្នុង​ការធ្វើ​សេចក្តី​សម្រេចចិត្ត ដោយ​មិន​គិតថា សមាជិក​ចាស់ ឬ​សមាជិក​ថ្មី ឬ​ប្រទេស​អ្នកមាន ឬ​ប្រទេស​អ្នកក្រ​ ។

៣- ​កត្តា​សមាហរណកម្ម​តំបន់ ពោល​គឺជា​ស្នូល​នៃ​និម្មាបនកម្ម​តំបន់​ទាំង​ផ្នែក​​នយោបាយ សេដ្ឋកិច្ច និង​សង្គម ៤-​ អាស៊ាន​ជា​ច្រកទ្វារ​ការទូត​ដ៏សំខាន់​សម្រាប់​កម្ពុជា​ ។

អ្វី​ដែលជា​ឱកាស​សម្រាប់​កម្ពុជា​នៅពេលនេះ គឺជា​ពេលវេលា​ដែល​យើង​អាច​បង្ហាញ​ប្រកបដោយ​ក្តី​កិត្តិយសថា កម្ពុជា​ដែល​អតីត​ជា​ប្រទេស​​ឯកោខ្លាំងណាស់ ​ទាំង​នយោបាយ និង​សេដ្ឋកិច្ច តែឥឡូវ​​ជា​ប្រទេសមាននីតិរដ្ឋ ដែនអធិបតេយ្យ និង​កំពុងតែ​ដើរតួនាទី​យ៉ាងសកម្ម​លើឆាកអន្តរជាតិដោយ​ស្មើ​សិទ្ធិ និង​ស្មើភាព​ក្នុង​គ្រប់​កិច្ចការ​តំបន់ ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​គោលការណ៍​ពហុភាគី​និយម​ ។

តួនាទី​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២២ វា​ជា​ឱកាស​ដែល​កម្ពុជា​អាច​បង្ហាញ​ពី​សមត្ថភាព​​ សក្តានុពលខាង​ធនធានមនុស្ស និង​ហិរញ្ញវត្ថុ​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​ដ៏ធំ​ តែយើងកំពុងស្ថិតក្នុងបរិការណ៍នៃមេរោគកូវីដ-១៩ វាយប្រហារទូទាំងពិភពលោក តែព្រឹត្តិការណ៍​នេះ​នឹង​ជួយ​ឱ្យ​កម្ពុជា​លើក​មុខមាត់​របស់ខ្លួន ទាំង​វិស័យ​នយោបាយ ការទូត សេដ្ឋកិច្ច ប្រតិបត្តិការ​សន្តិភាព និង​ការងារ​មនុស្សធម៌​អន្តរជាតិ​ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម