Windows 11 បង្ហាញរូបឆោមហើយ  អាចប្រើការបានច្រើន រួមទាំងទាញយកកម្មវិធី Android

បច្ចេកវិទ្យាថ្ងៃសុក្រ ទី25 ខែមិថុនា ឆ្នាំ2021 ម៉ោង 4:43 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

ក្រុមហ៊ុន Microsoft បើកដំណើរការ Windows 11 ហើយ ក្រោយគម្លាតជិត ៧ ឆ្នាំមិនមានវិវឌ្ឍ Version ថ្មី  Windows 10 ដោយបន្ថែមមុខងារច្រើន អាចទាញយកកម្មវិធី Android ការវាយអក្សរចេញជាសំលេង រួមទាំងលក្ខណៈពិសេសនៃហ្គេមផងដែរ ។

ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១ សារព័ត៌មានរាយការណ៍ថា Microsoft បានបង្ហាញខ្លួន Windows 11 ក្នុងការងារ « Microsoft Windows Event» ចាប់តាំងពីឆ្នាំ ២០១៥ (ប្រមាណ ៧ ឆ្នាំ) ដោយ Windows Version ខុសពី Version មុន ព្រោះទាំង Design និង មុខងារថ្មី មានជាអាទិ៍ ប៊ូតុងនៅលើរបារ (Taskbar) ដែលផ្លាស់ទៅកណ្តាល និងប៊ូតុង Start រចនាថ្មី អាចចូលដល់ឯកសារ Microsoft 365 ដែលបើកមើលបានភ្លាម ។

មានបន្ថែម Snap Layout បែងចែកផ្នែកកម្មវិធីនៅលើអេក្រង់ និងរៀបចំ Layout ដោយស្វ័យប្រវត្តិ ព្រមទាំងមាន Snap Group ឱ្យអ្នកប្រើត្រឡប់ទៅប្លង់ចាស់វិញបាន ដោយមិនចាំបាច់ខ្ជះខ្ជាយពេលវេលាធ្វើវាម្តងទៀត ។

ការបង្កើត Deskstop  អ្នកប្រើអាចកំណត់អេក្រង់បានច្រើន ដែលអាចបង្កើត Wolrd People និងក្រុម (Team) ផ្សេងគ្នា សម្រាប់សិក្សា បំពេញការងារ ឬការប្រើប្រាស់ផ្ទាល់ខ្លួន សម្រាប់ភាពងាយស្រួលនៃការប្រើប្រាស់ ។

Windows Widget រួមបញ្ចូលទាំងព័ត៌មាន នាឡិកា អាកាសធាតុ ធ្វើការដូចជា News Feed សម្រាប់ Windows  ស្រដៀងនឹង Apple News, Google Now ឬ Flipboard ។ ចំណែក Microsoft Store អាចទាញយកកម្មវិធី (App) ផ្សេងៗតាមរយៈ Amazon App Store និងបច្ចេកវិទ្យា Intel Bridge ដូចជា Microsoft Teams, Disney +, Zoom ឬ  Canva ។

Windows Widget รวมข่าวสาร นาฬิกา สภาพอากาศ ทำงานเหมือนเป็น News Feed สำหรับ Windows คล้ายกับ Apple News, Google Now หรือ Flipboard ส่วน Microsoft Store สามารถดาวน์โหลดแอปต่าง ๆ ผ่าน Amazon App Store และเทคโนโลยี Intel Bridge ได้ เช่น Microsoft Teams, Disney+, Zoom หรือ Canva សម្រាប់ការប្រើប្រាស់ថេប្លេត ក្តារចុចត្រូវបានបង្កើតឡើងសម្រាប់ការប្រើប្រាស់ដៃមួយ Support Gestures feature វាយដោយសំលេង និងបញ្ជាសំលេងបាន និងអាច Haptics នៅពេលប្រើប៊ិច ។

អ្នកលេងល្បែងមិនខកខានទេប្រព័ន្ធ Windows 11 មានលក្ខណៈពិសេស ផ្ទុកដោយផ្ទាល់(Direct Storage) ដើម្បី​ជួយឱ្យហ្គេមមានល្បឿនលឿនជាងមុនស្វ័យប្រវត្តិកម្ម Auto HDR បើករបៀប HDR ដោយស្វ័យប្រវត្តិនៅលើអេក្រង់ Xbox Game Pass ដើម្បីលេងហ្គេមថ្មីៗពី Microsoft Studios, Bethesda ចាប់ពីថ្ងៃចេញលក់ហ្គេមនិង xCloud ។

ទោះយ៉ាងណាក្រុមហ៊ុន Microsoft បានបញ្ជាក់ថា អ្នកប្រើ WEindows 10 នឹង Upgrade ជា Windows 11 បានដោយឥតគិតថ្លៃ ដែលនឹងប្រើសាកល្បងនៅចុងឆ្នាំនេះ ៕

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម