ខេត្តព្រៃវែង៖ យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រៃវែង បានឲ្យដឹងថា រដ្ឋបាលខេត្តព្រៃវែង សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសព ព្រះតេជគុណ គន់ គីមហ៊ាង ព្រះសង្ឃគង់នៅវត្តពោធិ៍ស្នាយ ភូមិគ្រួស ឃុំឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង បានទទួលមរណភាពនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ២៣ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
និងសូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោកស្រី សន់ សុភាព ប្រជាពលរដ្ឋរស់នៅភូមិក្រសាំងទង ឃុំអង្គររាជ្យ ស្រុកព្រះសេ្តច ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៥១ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
រដ្ឋបាលខេត្ត សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធព្រះតេជគុណ គន់ គីមហ៊ាង និងលោកស្រី សន់ សុភាព សូមបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ សូមបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការ
៣ការពារ ៣កុំ របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។