ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យខេត្តស្វាយរៀង ជួយសម្រាលកូនស្ត្រីអ្នកកើតជំងឺកូវីដ១៩ ម្នាក់ដោយជោគជ័យ នៅវេលាម៉ោង២៖០០នាទីរំលងអាធ្រាត្រ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី21 ខែមិថុនា ឆ្នាំ2021 ម៉ោង 11:14 នាទី ព្រឹក

(ស្វាយរៀង)៖ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យខេត្តស្វាយរៀង បន្តជួយសម្រាលកូនស្ត្រីអ្នកកើតជំងឺកូវីដ១៩ ម្នាក់ទៀតដោយជោគជ័យ នៅវេលាម៉ោង២៖០០នាទីរំលងអាធ្រាត្រថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ។

ប្រភពពីមន្ទីរពេទ្យខេត្តស្វាយរៀង បានឱ្យដឹងថា «នៅយប់រំលងអាធាត្រថ្ងៃនេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀង បានសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ ដែលវិជ្ជមានជំងឺកូវីដ១៩ មានអាសយដ្ឋាននៅភូមិអង្គក្ដួច ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលកំពុងធ្វើច័ត្តាឡីស័ក និងព្យាបាលជំងឺដោយទទួលបានកូនប្រុសម្នាក់ទម្ងន់ ២,៨គីឡូក្រាម ហើយនេះជាករណីទី១១ ផងដែរ សម្រាប់មន្ទីរពេទ្យខេត្តដែលបានជួយសម្រាលកូនដល់អ្នកផ្ទុកជំងឺកូវីដ១៩»។

សូមបញ្ជាក់ថា ខេត្តស្វាយរៀង នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប ១,៥០៥នាក់ ស្រី ៨៦៨នាក់ ករណីជាសះស្បើយចំនួន ១,០០៨ នាក់ស្រី ៥៨១នាក់ ករណីកំពុងព្យាបាលចំនួន ៤៨៧នាក់ ស្រី២៨៥នាក់ និងករណីស្លាប់មានចំនួន ១០នាក់ ស្រី ៣នាក់៕

fn-2021-06-21-09-27-33-0

fn-2021-06-21-09-27-33-1


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម