គ្រូពេទ្យ ចុះយកសំណាកអ្នកពាក់ព័ន្ធសពលោកតាអាយុ ៨៥ ឆ្នាំ មានវិជ្ជមានកូវីដ១៩ ចំនួន១៧នាក់ មានទាំងតាអាចារ្យ និងដូនជី

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី15 ខែមិថុនា ឆ្នាំ2021 ម៉ោង 5:45 នាទី ល្ងាច

ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានចុះមកយកសំណាកអ្នកដែលពាក់ពន្ធ័និងសពលោកតាអាយុ ​៨៥​ឆ្នាំ ចំនួន ១៧ នាក់ មានទាំងលោកតាអាចារ្យ និងដូនជី ដែលមករៀបចំកម្មវិធីបុណ្យសព ដោយពុំបានដឹងថាសពលោក​តាមានវិជ្ជមានកូវីដ១៩។ 
លោក សេង វ៉ាន់ថា ចៅសង្កាត់រងទី២ បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី ១៥ ខែមិថុនានេះថា ក្រុម​គ្រូពេទ្យ​នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានចុះមកយកសំណាកអ្នកដែលពាក់ពន្ធ័ក្នុងពិធីបុណ្យសពលោកតា ចាន់ នៅ អាយុ៨៥ឆ្នាំដែលបានធ្វើមរណកាល នៅថ្ងៃទី ១៣ ខែមិថុនា​ស្ថិត​នៅ​ចំណុច​ក្រុម​ទី៥ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ដោយសារវិជ្ជមាន​ជំងឺ​កូវីដ១៩។

photo_2021-06-15_16-14-33
លោកចៅរងទី១បានបញ្ជាក់ថាអ្នកដែលពាក់ពន្ធ័ហើយត្រូវបានក្រុមគ្រូពេទ្យចុះមកសំណាកនេះគឺក្រុមគ្រួសារសពចំនួន១៣នាក់និងលោកតាអាចារ្យនិងដូនជីដែលត្រូវបានគ្រួសារសពអញ្ជើញមករៀបចំពិធីបុណ្យសពចំនួន៤នាក់ផងដែរ។ចំពោះការធ្វើតេស្តយកសំណាកនេះគឺប្រើរយៈពេល៣ថ្ងៃទើបដឹងលទ្ធផល។

មូលហេតុដែលមានការពាក់ពន្ធ័ទៅដល់លោកតាអាចារ្យនិងដូនជី៤រូបនេះគឺនៅពេលដែលលោកតាផុតដង្ហើមទៅនោះក្រុមគ្រួសារបានអញ្ជើញលោកតាអាចារ្យនិងដូនជីចំនួន៤នាក់មករៀបចំធ្វើពិធីបុណ្យសពមុនពេលដែលគ្រូពេទ្យចុះ​យក​សំណាកសពមកពិនិត្យ។
លុះដល់ពេលលទ្ធផលចេញមកថាសពមានវិជ្ជមានកូវីដ១៩ ទើបគ្រូពេទ្យនឹងអាជ្ញាធរបានសម្រេចឱ្យផ្អាកពិធីបុណ្យ​សពហើយក៏យករថយន្តមកដឹកសពយកទៅបូជាតាមបច្ចេកទេសរបស់គ្រូពេទ្យនៅវត្តឬស្សីសាញ់ទាំងយប់កណ្តាល​អធ្រាត្រធ្វើឱ្យកូនចៅស្រែកទ្រហ៊ោយំព្រោះពុំបានជូនដំណើរសពជាលើកចុងក្រោយ៕

photo_2021-06-15_16-20-23

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម