ពលករខ្មែរចំនួន១០នាក់ ត្រូវបានទាហានថៃចាប់ខ្លួន នៅក្បែខ្សែបន្ទាត់ព្រំដែន ខណៈពួកគេបានលបឆ្លងដែនទៅរកការងារធ្វើក្នុងខេត្តស្រះកែវ

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី14 ខែមិថុនា ឆ្នាំ2021 ម៉ោង 9:57 នាទី ព្រឹក

ប្រទេសថៃ៖ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចណាង៉ាម ( ស្រែល្អ ) លើព្រំប្រទល់ស្រុកគោកខ្យូង និងស្រុកតាប្រាក់យ៉ា ក្នុងខេត្តស្រះកែវ។
ពលករខ្មែរចំនួន១០នាក់ ( ប្រុស៤នាក់ ) បានឆ្លងដែនចេញពីខេត្តបន្ទាយមានជ័យ ទៅរកការងារធ្វើផ្នែកកសិកម្ម ក្នុងខេត្តស្រះកែវ ប្រទេសថៃ ប៉ុន្តែត្រូវបានកម្លាំងទាហានឈុតខ្មៅថៃលេខ ១២៥ ល្បាតតាមព្រំដែនប្រទះឃើញ។
ដោយសារស្ថានការណ៍កូវីដ-១៩ កំពុងរីករាលដាលខ្លាំង មុននឹងនាំខ្លួនយកទៅសាកសួរ និងបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ ទាហានថៃបានធ្វើការត្រួតពិនិត្យកម្តៅលើពលករខ្មែរទាំង១០នាក់ជាមុនដើម្បីទប់ស្កាត់នូវជំងឺដ៏សាហាវនេះ៕

IMG_20210614_073122_510_2

IMG_20210614_073114_514

IMG_20210614_073118_688

IMG_20210614_073126_021_2


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម