រដ្ឋបាលប្រធានាធិបតីអាមេរិក ប្រកាសផែនការបរិច្ចាគវ៉ាក់សាំង Pfizer «៥០០លានដូស» ទៅកាន់ប្រទេសចំនួន ៩២ លើពិភពលោក

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី10 ខែមិថុនា ឆ្នាំ2021 ម៉ោង 11:37 នាទី ព្រឹក

(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មានផែនការបរិច្ចាគវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer ចំនួន ៥០០លានដូសដល់បណ្ដាប្រទេសជិត ១០០ នៅជុំវិញពិភពលោកក្នុងរយៈពេល ០២ឆ្នាំ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១។

ទីភ្នាក់ងារព័ត៌មាន Reuters ផ្អែកលើប្រភពដែលខ្លួនទទួលបាន ពីក្រុមមន្ត្រីអាមេរិកបានឱ្យដឹងទៀតថា សហរដ្ឋអាមេរិកនឹងបរិច្ចាគវ៉ាក់សាំង ២០០លានដូសក្នុងឆ្នាំ២០២១នេះ ខណៈ ៣០០លានដូសផ្សេងទៀតនៅត្រឹមឆមាសទី ១ ក្នុងឆ្នាំ២០២២ ដល់បណ្ដាប្រទេសមានប្រាក់ចំណូលទាបចំនួន ៩២ និងសហភាពអាហ្វ្រិក។

គួរបញ្ជាក់ថា ការផ្ដល់ជាអំណោយជាវ៉ាក់សាំងខាងលើ អាចនឹងធ្វើឡើងតាមរយៈកម្មវិធី COVAX ដែលមានគោលដៅចែកចាយវ៉ាក់សាំង COVID-19 ដល់បណ្ដាប្រទេសមានប្រាក់ចំណូលទាប និងមធ្យម។ កម្មវិធីនេះដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO), សម្ព័ន្ធវ៉ាក់សាំង GAVI។ GAVI មិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយ តែបើតាមប្រភពពីក្រុមមន្ត្រីខាងលើ លោកប្រធានាធិបតី ចូ បៃដិន គ្រោងនឹងប្រកាសពីផែនការបរិច្ចាគវ៉ាក់សាំងខាងលើ នៅក្នុងកិច្ចប្រជុំកំពូល G7 នៅចក្រភពអង់គ្លេសនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕

fn-2021-06-10-10-04-40-1

fn-2021-06-10-10-04-39-0


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម