ក្រុមហ៊ុន Apple បង់ប្រាក់សងជំងឺចិត្តដល់នារីវ័យក្មេងម្នាក់ជាច្រើនលានដុល្លារ ក្រោយជាងជួសជុលទូរស័ព្ទ iPhone ក្នុងហាងមួយកន្លែង ធ្វើឱ្យបែកធ្លាយរូបថតរបស់នាងនៅលើបណ្ដាញហ្វេសប៊ុក

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី10 ខែមិថុនា ឆ្នាំ2021 ម៉ោង 11:26 នាទី ព្រឹក

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន entrepreneur បានឱ្យដឹងថា ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ពិភពលោក បានបង់ប្រាក់សងជំងឺចិត្តដល់នារីវ័យក្មេងម្នាក់ជាច្រើនលានដុល្លារ ក្រោយជាងជួសជុលទូរស័ព្ទ iPhone ក្នុងហាងមួយកន្លែង ធ្វើឱ្យបែកធ្លាយរូបថតរបស់នាងនៅលើបណ្ដាញហ្វេសប៊ុក។
សារព័ត៌មានដដែលបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងក្នុងឆ្នាំ២០១៦ នៅពេលដែលនារីវ័យ ២១ឆ្នាំ រស់នៅក្នុងរដ្ឋ Oregon បានយកទូរស័ព្ទរបស់ខ្លួនទៅជួសជុសនៅក្នុងហាងមួយដែលមានឈ្មោះថា Pegatron ដែលទទួលស្គាល់ដោយ Apple នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។

ប្រភពបានបន្តឱ្យដឹងទៀតថា ជាងជួសជុលទូរស័ព្ទបានចូលទៅមើល អាល់ប៊ុមរូបថតក្នុងទូរស័ព្ទដៃរបស់នាង ហើយបាន​ធ្វើការបង្ហោះ រូបថត ១០សន្លឹក ជាមួយនឹងវីដេអូសម្ងាត់ ចេញពីគណនីហ្វេសប៊ុករបស់នាង ដែលមើលទៅហាក់ដូចជានាងបានបង្ហោះដោយខ្លួនឯង។

Apple-Reu-L

យ៉ាងណាមិញ បញ្ហានេះត្រូវបានដោះស្រាយដោយសម្ងាត់ ដើម្បីជៀសវាងរឿងអាស្រូវដែលប៉ះពាល់ដល់មុខមាត់ Apple ។ ប៉ុន្តែព័ត៌មាននេះត្រូវបានផ្សាយជាសាធារណៈ ក្រោយប្រព័ន្ធផ្ទុកឯកសារច្បាប់ដែលពិពណ៌នាអំពីឧប្បត្តិហេតុនេះ ត្រូវបយកមកប្រើប្រាស់ឡើងវិញ។ ក្នុងកំណត់ត្រាបង្ហាញថា មេធាវីរបស់និស្សិតបានស្នើសុំសំណងចំនួន ៥ លានដុល្លារ បើមិនដូច្នេះទេពួកគេនឹងដំណើរការបណ្តឹង ពីលុកលុយភាពឯកជននិងបង្កភាពតានតឹងក្នុងអារម្មណ៍។ លើសពីនេះទៅទៀតពួកគេបានព្រមានអំពី “ការផ្សព្វផ្សាយជាសាធារណៈ” ដែលនឹងមានឥទ្ធិពលលើក្រុមហ៊ុនដែលបង្កើតឡើងដោយលោក Steve Jobs ទៀតផង។

ទោះជាយ៉ាងនេះក្ដី មុនពេលបញ្ហានេះកាន់តែរីកធំឡើង Apple បានឈានដល់កិច្ចព្រមព្រៀងជាមួយនារីវ័យក្មេង ដែលក្នុងនោះពួកគេបានព្រមបង់ប្រាក់ “ រាប់លានដុល្លារ” ដល់នាង។ ឯកសារទាំងនោះមិនបានបញ្ជាក់ពីចំនួនទឹកប្រាក់ពិតប្រាកដនៃការសងសំណងប្រាក់នោះទេ ប៉ុន្តែឯកសារទាំងនោះមានបញ្ចូលប្រយោគសម្ងាត់ដែលរារាំងជនរងគ្រោះមិនឱ្យនិយាយអំពីរឿងក្តី និងបង្ហាញពីចំនួនទឹកប្រាក់ដែលគាត់បានទទួល៕

20181228N iPhone X

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម