កម្មករ-កម្មការិនី នៅរោងចក្រហ្វ័រត្រេស សង្កាត់ពងទឹក ប្រមាណជាង១ពាន់នាក់ បានរត់ចេញពីកន្លែងយកសំណាក

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី10 ខែមិថុនា ឆ្នាំ2021 ម៉ោង 10:30 នាទី ព្រឹក

(ភ្នំពេញ)៖ សេចក្តីរាយការណ៍របស់អាជ្ញាធរខណ្ឌដង្កោ រាជធានីភ្នំពេញ បានឲ្យដឹងថា មានករណីកម្មករ-កម្មការិនី នៅរោងចក្រហ្វ័រត្រេស ប្រមាណជាង១ពាន់នាក់ បានរត់ចេញពីកន្លែងយកសំណាក ពេលក្រុមគ្រូពេទ្យចុះទៅយកសំណាក។

ហេតុការណ៍កម្មករ កម្មការិនីរត់ចេញពីកន្លែងយកសំណាកនេះ បានកើតឡើងនៅម៉ោង៧៖៤៥នាទីយប់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១។

អាជ្ញាធរបានបញ្ជាក់ថា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះយកសំណាក នៅទីតាំងរោងចក្រផ្ទាល់ ដោយម៉ោងជាង៧យប់ ក្រុមគ្រូពេទ្យបានចាប់ផ្តើមយកសំណាក ពេលនោះកម្មករសុំឲ្យក្រុមគ្រូពេទ្យវាយត្រាបញ្ជាក់ថា ពួកគាត់បានយកសំណាករួច តែក្រុមគ្រូពេទ្យក៏ប្រាប់ថា ទាល់តែធ្វើតេស្តលើកទី២ ទើបក្រុមគ្រូពេទ្យអាចបញ្ជាក់បាន ពេលនោះកម្មករក៏ចាប់ផ្តើមបង្កភាពអនាធិបតេយ្យ មិនស្តាប់ការណែនាំរបស់ក្រុមគ្រូពេទ្យ និង អាជ្ញាធរឡើយ ថែមទាំងនាំគ្នារត់ចេញពីក្នុងរោងច្រចេញមកក្រៅតែម្តង៕

fn-2021-06-10-09-43-38-9

fn-2021-06-10-09-43-38-7

fn-2021-06-10-09-43-38-5

fn-2021-06-10-09-43-38-1

fn-2021-06-10-09-43-38-0


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម