ប្រធានាធិបតីនៃប្រទេសបារាំងលោក Emmanuel Macron ត្រូវបានពលរដ្ឋម្នាក់ទះកំផ្លៀងនិងស្រែកជេរដាក់រូបលោកទាំងកំរោល

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី10 ខែមិថុនា ឆ្នាំ2021 ម៉ោង 10:12 នាទី ព្រឹក

បារាំង៖ ប្រធានាធិបតីនៃប្រទេសបារាំងលោក Emmanuel Macron ត្រូវបានពលរដ្ឋម្នាក់ទះកំផ្លៀងនិងស្រែកជេរដាក់រូបលោកទាំងកំរោល ខណៈដែលលោកប្រធានាធិបតីរូបនេះបានអញ្ជើញទៅស្វាគមន៍ពលរដ្ឋដែលជាអ្នកគាំទ្ររូបលោកជាច្រើននាក់ផ្សេងទៀត។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអង្គារ ទី៨ ខែមិថុនា ម្សិលមិញនេះក្នុងអំឡុងពេលដែលលោកប្រធានាធិបតីបារាំងត្រូវអញ្ជើញទៅធ្វើទស្សនៈកិច្ចនៅក្នុងសាលារៀនមួយកន្លែងក្នុងតំបន់ Drome ដែលក្នុងឱកាសនោះលោកនឹងជួបពិភាក្សាជាមួយក្រុមកូនសិស្សអំពីប្រធានបទ “តើជីវិតមនុស្សនឹងត្រលប់មករកភាពធម្មតាវិញដោយរៀបណា បន្ទាប់ពីវិបត្តិកូវីដ ១៩ ត្រូវបានបិទបញ្ចប់”។

E3Xc5UxXMAM9Xa7
តាមរយៈវីដេអូបានបង្ហាញថា លោក Emmanuel Macron បានព្យាយាមរត់ទៅរកពលរដ្ឋបារាំងដែលកំពុងឈររង់ចាំគាត់ជាច្រើននាក់ដើម្បីធ្វើការស្វាគមន៍ ហើយពេលនោះក៏មានបុរសម្នាក់ទះគាត់មួយដៃចំមុខនិងស្រែកជេរដាក់គាត់ទាំងកំរោលតែម្តង។ ភ្លាមៗនោះក្រុមអង្គរក្សបានទាញលោកប្រធានាធិបតីចេញ ខណៈក្រុមសន្តិសុខផ្សេងទៀតបានស្ទុះទៅចាប់ផ្តួលពលរដ្ឋដែលបានប្រព្រឹត្តអំពើហឹង្សានេះភ្លាមផងដែរ។ ក្រោយកើតមានហេតុការណ៍នេះ លោក Emmanuel Macron នៅតែបន្តស្វាគមន៍អ្នកគាំទ្រនិងបន្តទៅបំពេញទស្សនៈកិច្ចរបស់គាត់ជាធម្មតា ខណៈជនបង្កបញ្ហាត្រូវបានប៉ូលិសចាប់ខ្លួនដើម្បីផ្តន្ទាទោសទៅតាមច្បាប់។ លោកអ្នកទស្សនាហេតុការណ៍នេះ តាមរយៈវីដេអូ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម