ប្រធានាធិបតីអាមេរិក Joe Biden ដកហូតបញ្ជាប្រតិបត្តិរបស់ Trump ដែលព្យាយាមហាមឃាត់កម្មវិធី TikTok និង WeChat

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី09 ខែមិថុនា ឆ្នាំ2021 ម៉ោង 11:10 នាទី ល្ងាច

វ៉ាស៊ីនតោន៖ សេតវិមានបានរាយការណ៍ឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden នៅថ្ងៃពុធនេះ សម្រេចដកហូតបទបញ្ជាប្រតិបត្តិ របស់អតីតប្រធានាធិបតីលោក Donald Trump ជាប់ទាក់ទងនឹងការព្យាយាមហាមឃាត់ការទាញយកកម្មវិធី TikTok និង WeChat និងបានបញ្ជាឱ្យក្រសួងពាណិជ្ជកម្មពិនិត្យមើលឡើងវិញនូវបញ្ហាសន្តិសុខដែលបង្កឡើងដោយកម្មវិធីទាំងនោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១។

RTS2M37E_1

រដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានប៉ុនប៉ងរារាំងអ្នកប្រើប្រាស់ថ្មី ពីការទាញយកកម្មវិធី (apps) និងហាមឃាត់មិនឲ្យមានប្រតិបត្តិការបច្ចេកទេសនានារបស់ក្រុមហ៊ុន TikTok និង WeChat នៅលើទឹកដីអាមេរិក។ ប៉ុន្តែតុលាការអាមេរិក បានរារាំងបទបញ្ជាទាំងនោះ ដោយមិនបានចូលជាធរមានឡើយ។

បទបញ្ជាប្រតិបត្តិថ្មីរបស់លោក Biden បានលុបចោលការបញ្ជាទិញកម្មវិធី WeChat និង TikTok ជាមួយនឹងកម្មវិធីមួយទៀតកាលពីខែមករា ដែលបានដាក់គោលដៅលើកម្មវិធីទំនាក់ទំនងបច្ចេកវិទ្យា និងហិរញ្ញវត្ថុចំនួន០៨ផ្សេងទៀត។

ទោះជាយ៉ាងណា មន្ត្រីសេតវិមានមួយរូបបាននិយាយថា ការត្រួតពិនិត្យសន្តិសុខជាតិដាច់ដោយឡែករបស់អាមេរិក លើកម្មវិធី TikTok របស់ចិននៅតែបន្ត៕

10fd70d9-606b-4982-bdab-86e57c4f3a84


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម