អាជ្ញាធរសម្រេចបិទខ្ទប់ រោងចក្រ និងផ្សារត្រពាំងពោធិ៍ ជាបណ្តោះអាសន្នដេីម្បីទប់ស្កាត់ការរីករាលដាលឆ្លង ក្រោយរកឃេីញអ្នកវិជ្ជមាន៣០២នាក់

ព័ត៌មានសង្គមថ្ងៃពុធ ទី09 ខែមិថុនា ឆ្នាំ2021 ម៉ោង 11:36 នាទី ព្រឹក

ភ្នំពេញ៖ ក្រោយពីក្រុមគ្រូពេទ្យជំនាញបានរកឃេីញចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ កេីនឡេីងនៅក្នុងរោងចក្រ QMI ដែលស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អាជ្ញាធរសម្រេចបិទខ្ទប់ រោងចក្រ និងផ្សារត្រពាំងពោធិ៍ ជាបណ្តោះអាសន្នដេីម្បីទប់ស្កាត់ការរីករាលដាលឆ្លង

លោក សុទ្ធ សុខជាតិ ចៅសង្កាត់រងចោមចៅទី៣ បានឱ្យដឹងថា អ្នកដែលត្រូវយកសំណាកចំនួន៣,៨៨០នាក់ និងរកឃេីញវិជ្ជមានចំនួន៣០២នាក់។

បច្ចុប្បន្នទីតាំងរោងចក្រខាងលេី និងផ្សារត្រពាំងពោធិ៍ដែលទីតាំងក្បែរគ្នាត្រូវបានអាជ្ញាធរសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្នដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម