អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះអនុវត្តវិធានការរដ្ឋបាល អគារស្នាក់នៅរបស់ក្រុមហ៊ុនStar Complex ដែលមិនព្រមសហការឱ្យបុគ្គលិករបស់ខ្លួន ចុះមកពិនិត្យសំណាកកូវីដ-១៩

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី07 ខែមិថុនា ឆ្នាំ2021 ម៉ោង 2:43 នាទី ល្ងាច
 
នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ថ្នាក់ខេត្តដឹកនាំដោយ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត តំណាងឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងចំរុះ និងក្រុមគ្រូពេទ្យ ចុះអនុវត្តវិធានការរដ្ឋបាល អគារស្នាក់នៅរបស់ក្រុមហ៊ុនStar Complex ដែលមិនព្រមសហការឱ្យបុគ្គលិករបស់ខ្លួន ចុះមកពិនិត្យសំណាកកូវីដ-១៩ ។
សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃមកនេះ មានបុគ្គលិកក្រុមហ៊ុនខាងលើចំនួន៣៦នាក់បានស្ម័គ្រចិត្តចេញពីទីតាំងខាងលើទៅពិនិត្យសំណាកតាមរយៈRapid Tes ក្រុមការងារបានរកឃើញមានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៣នាក់ ។
ដូចនេះក្រុមការងារបានបន្តស្រាវជ្រាវយកអ្នកពាក់ព័ន្ធឱ្យទៅពិនិត្យបន្ត ប៉ុន្តែត្រូវបានថ្នាក់ដឹកនាំក្រុមហ៊ុនមិនព្រមសហការ មិនតែប៉ុណ្ណោះបានបំផិតបំភ័យមិនឱ្យបុគ្គលិកសហការចុះមកយកសំណាក ទើបក្រុមការងារសម្រេចអនុវត្តវិធានការរដ្ឋបាល ៕
 
190719554_1515691315450218_6973445115532378105_n
 
194661261_1515691372116879_8528168224723640662_n
 
190740112_1515691325450217_6260203187341743802_n
 
196676717_1515691275450222_7139606248902019901_n
 
193656098_1515691355450214_1736764182352810934_n
 

ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម