ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងលោកជំទាវ សុខ កែវ អញ្ជើញជាគណៈអធិបតីក្នុងពិធីចែកអំណោយជូន ពលរដ្ឋ ២៦៥ នាក់ ដែលកំពុងធ្វើចក្តាឡីស័ក ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី07 ខែមិថុនា ឆ្នាំ2021 ម៉ោង 2:38 នាទី ល្ងាច

(តាកែវ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងលោកជំទាវ សុខ កែវ បានផ្តល់កិតិ្តយសអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយ ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន២៦៥ នាក់ ដែលកំពុងធ្វើចក្តាឡីស័ក នៅ២ ភូមិសាស្ត្រគឺ អនុវិទ្យាល័យ អង្គរុន ឃុំគុស និងវិទ្យាល័យហ៊ុន សែន ត្នោតជុំ ស្ថិតក្នុង ឃុំ អូរសារ៉ាយ ស្រុកត្រាំកក់ ខេត្ត តាកែវ ដែលចូលរួមជាមួយ លោកជំទាវ ហុី សូរ្យាភា ប្រធានមន្ទីរពេទ្យសូរិយា និង លោក ហោ សេរីវឌ្ឍន៍ ប្រធានយុវជនក្រៅប្រព័ន្ធ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១។

ពិធីប្រគល់អំណោយនេះ លោកអភិបាលស្រុកត្រាំកក់ បានគោរពរាយការណ៍ជូនគណៈប្រតិភូពីស្ថានភាពនៃការរីករាលដាលនូវជម្ងឺកូវីដ-១៩ក្នុងមូលដ្ឋានស្រុកត្រាំកក់ ទាំងមូល។

ក្នុងឱកាសនោះ លោក ហោ សេរីវឌ្ឍន៍ ប្រធានយុវជនក្រៅប្រព័ន្ធ និងមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ ហើយក៏ជាតំណាងមន្ទីរពេទ្យសូរិយា បានលើកពីបញ្ហាជំងឺកូវីដ-១៩ និងផលលំបាកនានាដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្ននេះប្រាប់ដល់ប្រជាពលរដ្ឋ និងបានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ បន្ថែមក្នុងការធ្វើចក្តាឡីស័ក ដោយគោរពតាមបទបញ្ជារបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរ ដើម្បីបញ្ជៀសការជួបជុំ រក្សាអនាម័យ ពាក់ម៉ាស់ ក្នុងបរិវេណធ្វើចត្តាឡីស័ក ព្រោះបងប្អូនមកធ្វើចត្តាឡីស័កនេះដើម្បីតាមដានសុខភាព និងការវិវត្តន៍នៃការជំងឺកូវីដ-១៩ ដោយបងប្អូនមិនដឹងមុនទេថាខ្លួនបានឆ្លងជំងឺនេះហើយ ឬក៍នៅ ដែលជាចំនុចមួយនៃកន្លែងចម្លងជំងឺទៅអ្នកដទែ ដែលមិនបានកើតជំងឺក្នុងមណ្ឌលធ្វើចាក់ត្តាឡីស័កតែមួយ។ ជាមួយគ្នានោះដែរ លោក ហោ សេរីវឌ្ឍន៍ ដែលជាសមាជិកគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសក៏បានក៏បានជម្រុញឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល ឲ្យចូលរួមក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ទាំងអស់គ្នា ដើម្បីកាត់បន្ថយការរីករាលដាលជម្ងឺកូវីដ១៩ ក្នុងសហគមន៍ជៀសឆ្ងាយពីជំងឺកាចសាហាវមួយនេះទាំងអស់គ្នា ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ សូមកោតសរសើរ ដល់ក្រុមយុវជនក្រៅប្រព័ន្ធ ដែលបង្កើតឡើងទាំងមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ ដើម្បីជាយន្តការជួយជាតិមាតុភូមិ ជាពិសេសក្នុងកាលៈទេសៈដ៍លំបាកនេះពិតជា ត្រឹមត្រូវនិងចំគោលដៅដែលបានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ជួយដោយផ្ទាល់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តលើកឡើងផងដែរ ពីផលលំបាកនៃជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះប្រាប់ដល់ប្រជាពលរដ្ឋ គឺយើងនៅតែបន្ត ប្រឆាំង និងងើបឈរតតាំង និងទប់ស្កាត់ទាំងអស់គ្នា ដោយជំរុញដល់ប្រជាពលរដ្ឋទាំងអស់ខិតខំថែរទាំសុខភាពឱ្យបានល្អ ជាពិសេសត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តឱ្យបានតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលមាន ៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យកើតក្នុងគ្រួសារនិងសហគមន៍។ ជាពិសេសបន្តថែរក្សាសុខភាព និងតាមដានជាប្រចាំដើម្បីបញ្ជៀសនៃការចម្លងដល់អ្នកដទៃដោយមិនដឹងខ្លួន ដោយស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរមានសមត្ថកិច្ច។

សម្ភារៈរួមមាន អង្ករ 265 បាវ , មី 265 កេះ , ត្រីខ 265 យួរ , ម្សៅសាប៊ូ 265កញ្ចប់, អំបិល 265 កញ្ចប់ , ទឹកត្រីទឹកស៊ីអីវ 265 យួរ, ថ្នាំពេទ្យ 265 ឈុត , ម៉ាស់ 2,650 ,។ សូមបញ្ជាក់ដែរថា អំណោយដែលពលរដ្ឋទទួលបានក្នុងមួយនាក់ ទទួលបាន
1 អង្ករ ២០ គីឡូ,
2 ត្រីខ 1យួរ
3 អំបិល 1កញ្ចប់
4 ម្សៅសាប៊ូ 1កញ្ចប់
5 ម៉ាស់ 10
6 ថ្នាំពេទ្យរបស់មន្ទីពេទ្យសូរិយា របស់លោកជំទាវ ហុី សូរ្យាភា និងលោក ហោ សេរីវឌ្ឍន៍ នៃយុវជនក្រៅព្រ័ន្ធ
7 មី 1កេះ របស់លោកជំទាវ សារុន វិធុរ័ត្ន
8 ទឹកត្រីទឹកស៊ីអីវ 1 យួរ របស់ កញ្ញា សារុន វិធុរាសី ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ បានឆ្លៀតពេលចុះសួរសុខទុក្ខបងប្អូនក្រុមគ្រូពេទ្យប្រចាំការព្យាបាលជំងឺកូវីដ-19 ក្នុងមជ្ឍមណ្ឌល បរិវេណបណ្ណាល័យច័ន្ទសោម សែនមង្គល ដោយពាំនាំអំណោយជា អង្ករក្រអូបប្រណិត 30 បាវ ថវិការ 1,500,000 រៀល និងឧបករណ៍តេស្តរកជំងឺកូវីដ-19 ចំនួន 500 ឈុត៕

photo_2021-06-07_14-33-30

photo_2021-06-07_14-19-40

photo_2021-06-07_14-19-39

photo_2021-06-07_14-33-34

photo_2021-06-07_14-19-43

photo_2021-06-07_14-19-42

photo_2021-06-07_14-19-48

photo_2021-06-07_14-19-45

photo_2021-06-07_14-19-49

photo_2021-06-07_14-19-47

photo_2021-06-07_14-33-32


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម