សហរដ្ឋអាមេរិក៖ មនុស្សជាង ៦,៤០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៦២នាក់ស្លាប់ នៅក្នុងពេល២៤ម៉ោង

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី07 ខែមិថុនា ឆ្នាំ2021 ម៉ោង 11:53 នាទី ព្រឹក

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦,៤០៨នាក់នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១៦៤នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិក កើនឡើងដល់ ៣៤,២១០,៧៨២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១២,៣៦៦នាក់ និងជាសះស្បើយឡើងសរុប ២៨,១២២,៧៣៧លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់។

សហរដ្ឋអាមេរិកបានមើលឃើញអត្រាឆ្លង និងស្លាប់ដោយសារ COVID-19 ប្រចាំថ្ងៃធ្លាក់ចុះកាន់តែច្រើនបន្ថែមទៀត កាលពីអំឡុងសប្តាហ៍មុន ខណៈរដ្ឋមួយចំនួនធំបានចាប់ផ្តើមវិលត្រលប់ ទៅរកសកម្មភាពប្រក្រតីវិញជាបណ្តើរៗផងដែរ។ ទោះជាយ៉ាងណា សន្ទុះនៃការចាក់វ៉ាក់សាំងបង្ការ COVID-19 បែរជាមានការថមថយទៅវិញ ដែលជាហេតុនាំឲ្យរដ្ឋធំៗមួយចំនួន បង្កើតកម្មវិធីលើកទឹកចិត្ត ឲ្យប្រជាជនចាប់ពីអាយុ ១២ឆ្នាំឡើងទៅ រួសរាន់ទៅទទួលការចាក់វ៉ាក់សាំង។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣០០លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៧០.២៧លាននាក់ (៥១.៧%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៣៧.៤៥លាននាក់ (៤១.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕

poster_a74353f5e24a473881dda6ac58e50b39

italy-coronavirus-covid-19-deaths


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម