រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រកាសសម្រេចទទួលស្គាល់ លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធានសមាគមទូរទស្សន៍កម្ពុជា បណ្តោះអាសន្ន

ព័ត៌មានសង្គមថ្ងៃពុធ ទី02 ខែមិថុនា ឆ្នាំ2021 ម៉ោង 10:19 នាទី ព្រឹក

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចេញប្រកាសមួយ សម្រេចទទួលស្គាល់ លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធានសមាគមទូរទស្សន៍កម្ពុជាំ បណ្តោះអាសន្ន ជំនួស លោក ម៉ៅ អាយុទ្ធ ដែលទទួលមរណភាព។

ប្រកាសនេះ បានបញ្ជាក់ថា សមាគមទូរទស្សន៍កម្ពុជា ត្រូវគោរពតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីរបបសារព័ត៌មាន បំពេញគ្រប់បែបបទនីតិវិធីឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងត្រូវតាក់តែងលក្ខខន្តិកៈ ដើម្បីអនុវត្តក្នុងសមាគមរួមចំណែកលើកកម្ពស់វិជ្ជាជីវៈវិស័យនេះ នៅក្នុងប្រទេសកម្ពុជា។

ប្រកាសនេះ នឹងមានសុពលភាពរយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃចេញប្រកាសតទៅ៕

ខាងក្រោមនេះជាប្រកាសក្រសួងព័ត៌មាន៖

fn-2021-06-02-09-57-33-0

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម