អាជ្ញាធរចុះទៅបិទខ្ទប់នៅបរិវេណកាសុីណូ សុខគឹមម៉េង ស្ថិតនៅច្រកទ្វារទ្វេភាគីតន់ហន់ ខណៈរកឃើញអ្នកលេងល្បែង៤នាក់មានវិជ្ជមាន កូវីដ១៩

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី29 ខែឩសភា ឆ្នាំ2021 ម៉ោង 9:28 នាទី ព្រឹក

ខេត្តកំពត៖ អាជ្ញាធរនិងសមត្ថកិច្ចស្រុកកំពង់ត្រាច ដឹកនាំដោយលោក អូន ខន អភិបាលស្រុកកំពង់ត្រាច នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំង និងក្រុមការងារចុះទៅបិទខ្ទប់នៅបរិវេណកាសុីណូ សុខគឹមម៉េង ស្ថិតនៅច្រកទ្វារទ្វេភាគីតន់ហន់ ក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ខណៈជំនាញបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤នាក់នៅក្នុងកាសុីណូ សុខគឹមម៉េង(តន់ហន់) កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ ដោយអាជ្ញាធរបានបិទខ្ទប់មនុស្សក្នុងកាសុីណូដើម្បីរង់ចាំជំនាញមកពិនិត្យ។
ដោយឡែកចំពោះអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត កម្លាំងសមត្ថកិច្ចបានយកខ្សែហ៊ុមព័ទ្ទលំនៅដ្ឋានដែលនៅក្បែរបរិវេណកាសុីណូ ដើម្បីរង់ចាំក្រុមគ្រូពេទ្យមកពិនិត្យ យកសំណាក៕

SS3-26

 

SS1-35

SS4-10

SS2-30


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម