រដ្ឋបាលខេត្តរតនគិរី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ ជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី28 ខែឩសភា ឆ្នាំ2021 ម៉ោង 9:22 នាទី ព្រឹក

(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ម្នាក់ ដែលជាអ្នកដំណើរមកពីរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន  ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។

ក្នុងសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ម្នាក់នេះ ឈ្មោះ ជឿន កាឡាក់ទី ភេទប្រុស អាយុ១៩ឆ្នាំ ជាប្រជាពលរដ្ឋដែលមានទីលំនៅអចិន្ត្រៃយ៍ នៅភូមិកាហប់ឃុំទឹកផុស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

fn-2021-05-28-07-50-36-0_1

បុរសឈ្មោះ ជឿន កាឡាស់ទី គឺជាកម្មករសំណង់ ធ្លាប់ធ្វើការងារសំណង់នៅម្តុំមុខផ្សារដើមស្កូវ រាជធានីភ្នំពេញ។ នៅថ្ងៃទី២៧ ខែឧសភាម្សិលមិញបុគ្គលរូបនេះ បានធ្វើដំណើរចេញពីរាជធានីភ្នំពេញ តាមរយៈរថយន្ត១គ្រឿងម៉ាកតូយ៉ូតា ពាក់ស្លាក លេខភ្នំពេញ 2AH-1517 គោលដៅឆ្ពោះមកខេត្តរតនគិរី ត្រូវបានក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី តាមរយៈលទ្ធផលវិភាគ ដោយប្រើតេស្តរហ័ស។

បច្ចុប្បន្នអ្នកជំងឺកូវីដ១៩ និងអ្នកពាក់ព័ន្ធត្រូវបញ្ជូន ទៅសម្រាកព្យាបាល និងធ្វើចត្តាឡីស័កនៅវិទ្យាល័យត្រពាំងក្រហម ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី៕

fn-2021-05-28-07-50-33-0

 

fn-2021-05-28-07-50-36-1


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម