មហាយក្សចិន ដាក់ផែនការយុទ្ធសាស្ត្រ ៥ ឆ្នាំ ឆ្ពោះទៅមេដឹកនាំសេដ្ឋកិច្ចពិភពលោក

សេដ្ឋកិច្ចថ្ងៃអាទិត្យ ទី16 ខែឩសភា ឆ្នាំ2021 ម៉ោង 9:34 នាទី ល្ងាច

បកប្រែពី Posttoday

Admin សូរ្យរិទ្ធ៖

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រជាជន(NPC Meeting) កន្លងមកនេះ ប្រទេសចិនបានប្រកាសផែនការរយៈពេល ៥ ឆ្នាំលើកទី ១៤ ដែលជាផែនការយុទ្ធសាស្ត្រជាតិ កំណត់ទិសដៅរបស់ចិនក្នុងឆ្នាំ ២០២១-២០២៥  ។ នេះជាលើកទីមួយ ដែលប្រធានាធិបតី ហ្ស៊ី ជីនពីង(Xi Jinping) បានដើរតួនាទីក្នុងការធ្វើផែនការដោយខ្លួនឯង ដែលដើមឡើយជាភារកិច្ចរបស់នាយករដ្ឋមន្រ្តី និងក្រុមគ្រប់គ្រងសេដ្ឋកិច្ច ដោយឆ្នាំ ២០២១ គឺជាឆ្នាំដំបូងដែលប្រទេសចិនបានប្រកាស «ជោគជ័យប្រឆាំងនឹងភាពក្រីក្រ» ។ គោលដៅបន្ត គឺការបង្កើតគុណភាពជីវិតឲ្យប្រជាជន រួមជាមួយនឹងការអភិវឌ្ឍគុណភាពបរិស្ថាន ។

ក្នុងវិស័យសេដ្ឋកិច្ច ប្រទេសចិនបានផ្លាស់ប្តូរវិធីដែលខ្លួនកំណត់គោលដៅកំណើន GDP ឲ្យមានភាពបត់បែនជាងមុន ដែលខុសពីអតីតកាលដែលកំណត់គោលដៅតួលេខច្បាស់លាស់ ដូចជា GDP Growth រយៈពេល ៥ ឆ្នាំជាមធ្យម ៧% ក្លាយជាគោលដៅកំណើនផលិតផលក្នុងស្រុកសរុបពីមួយឆ្នាំទៅមួយឆ្នាំ ហើយអាចត្រូវបានប្រែប្រួលទៅតាមស្ថានភាពចុងក្រោយ ទោះបីកំណើនផលិតផលក្នុងស្រុកសរុបរបស់ចិន ក្នុងត្រីមាស 1/2021 កំពុងកើនឡើងខ្ពស់បំផុតក្នុងរយៈពេលជិត 30 ឆ្នាំ គឺ 18,3% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែរដ្ឋាភិបាលបានប្រកាសគោល ដៅកំណើន GDP Growth តាំងឆ្នាំ ២០២១ មានត្រឹមតែជាង ៦%ប៉ុណ្ណោះដែលជាកម្រិតនៃការពង្រីកដែលមានលក្ខណៈអភិរក្ស(Conservation) ច្រើនជាងការព្យាករណ៍របស់ IMF ដែលព្យាករណ៍ថាសេដ្ឋកិច្ចចិនត្រូវបានគេរំពឹងថានឹងកើនឡើង ៨,៤% នៅឆ្នាំនេះ ដែលជាការបញ្ជូនសញ្ញាពីភាគរដ្ឋដល់វិស័យឯកជន និងរដ្ឋបាលក្នុងតំបន់ វាបាន ឈានដល់គោលដៅសេដ្ឋកិច្ចរបស់ប្រទេសចិន ដើម្បីរក្សាតុល្យភាពរវាងកំណើននិងការគ្រប់គ្រងហានិភ័យ ។

 

គោលនយោបាយមួយទៀតដែលបានបោះជំហានជាស្នូលនៃផែនការយុទ្ធសាស្ត្រនេះ គឺគោលនយោបាយអភិវឌ្ឍគុណភាពបរិស្ថានបៃតង (Green Ecology) ដែលចិនផ្លាស់មកផ្តល់ភាពសំខាន់ជាមួយ «De-carbonization» និង បង្កើតគោលដៅកាត់បន្ថយការប្រើប្រាស់កាបូនឌីអុកស៊ីដ ឲ្យនៅត្រឹម ១៨% នៃ GDP ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដែលជាការត្រួសត្រាយផ្លូវសម្រាប់ប្រទេសមួយ «គ្មានកាបូន(Carbon Neutrality)» ត្រូវបានក្នុងឆ្នាំ ២០៦០ ក្នុងពេលតែមួយ ហើយនៅបានគាំទ្រដល់ឧស្សាហកម្មថាមពលស្អាត ដូចជា រថយន្តអគ្គិសនី អាគុយ និងស្ថានីយសាករថយន្តអគ្គិសនី សាធារណៈ ដើម្បីពង្រឹងសន្តិសុខថាមពលរយៈពេលវែងរបស់ប្រទេសចិន ។

បច្ចុប្បន្ន ចិនគឺជាទីផ្សាររថយន្តអគ្គិសនីធំជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងចំណែកទីផ្សារជាង ៥៥% នៃការលក់រថយន្តអគ្គិសនីទូទាំងពិភពលោក ។ ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys បានព្យាករណ៍ថា នៅឆ្នាំ ២០២៥ ការលក់រថយន្តអគ្គិសនីនឹងមានចំនួន ១ ភាគ ៣ នៃការលក់រថយន្តថ្មីទាំងអស់នៅក្នុងប្រទេសចិន ។

ក្រៅពីនេះប្រទេសចិននៅផ្តល់ភាពសំខាន់ ចំពោះការវិនិយោគលើការច្នៃប្រឌិត ដោយរដ្ឋាភិបាលបង្កើតគោលដៅឲ្យ «សេដ្ឋកិច្ចឌីជីថល (Digital Economy)» មានចំនួន ១០ ភាគរយនៃ GDP ក្នុងឆ្នាំ ២០២៥ ដោយធ្វើជាអ្នកដឹកនាំបច្ចេកវិទ្យា ៥.០ ទាំងបច្ចេកវិទ្យា 5G, AI (Artificial Intelligence), Internet of Things, Smart Cities និង Semiconductors ថែមទាំងនៅមានការបង្កើតគោលដៅខ្ទង់ថវិកាវិនិយោគសម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍន៍ឲ្យកើនឡើងជាមធ្យមប្រមាណ ៧% ជាមួយនឹងការបង្កើនចំនួនប៉ាតង់ច្នៃប្រឌិតថ្មីប្រភេទ High-value Innovation ដែលធ្វើឱ្យប្រទេសចិនក្លាយជាប្រទេសមានថវិកាក្នុងការស្រាវជ្រាវ និង អភិវឌ្ឍខ្ពស់បំផុតនៅលើពិភពលោក បើប្រៀបធៀបនឹងទំហំ​នៃផលិតផលក្នុងស្រុកសរុប (GDP) ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម កាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាបរទេស និងបង្កើនការប្រកួតប្រជែងជាមួយក្រុមហ៊ុនពហុជាតិ ។

ទាក់ទងនឹងការបង្កើនគុណភាពជីវិតរបស់ប្រជាជន រដ្ឋាភិបាលបានកំណត់ការកើនឡើងអាយុកាល 1ឆ្នាំពី ៧៧ ទៅ ៧៨ ឆ្នាំ រួមជាមួយការគាំទ្រពេញទំហឹងពីឧស្សាហកម្មថែទាំសុខភាព Healthcare ក្រោម«ផែនការសុខភាពចិន ២០៣០(Healthy China 2030 Plan)» គាំទ្រថវិកាសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍឱសថដែលមានគុណភាពសហការជាមួយក្រុមហ៊ុនបរទេស និងពន្លឿនការអនុម័តឱសថថ្មីពី CFDA (The China Food and Drug Administration) ជាលទ្ធផលចំនួនឱសថដែលអនុម័តដោយ FDA របស់ចិនបានកើនលើសសហរដ្ឋអាមេរិក ត្រូវបានបញ្ចប់តាំងពីឆ្នាំ ២០១៩ ថែមទាំងជំរុញឱ្យប្រជាជន ១០០% មានការធានារ៉ាប់រងខាងសុខភាព ដើម្បីឲ្យប្រជាជនអាចទទួលបានសេវាវេជ្ជសាស្រ្តក្នុងតម្លៃទាប ។ ក្រៅពីគោលនយោបាយខាងសុខភាពសាធារណៈ  រដ្ឋាភិបាលក៏បានកំណត់គោលដៅដើម្បីបង្កើនប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗ និងកាត់បន្ថយអត្រាគ្មានការងារធ្វើនៅទីក្រុងមកត្រឹម ៥.៥% ក៏ដូចជាជំរុញដល់វិស័យទេសចរណ៍ក្នុងស្រុក ក្នុងពេលដែលបរទេសមានការពន្យារពេលក្នុងការចាក់វ៉ាក់សាំងប្រឆាំងនឹង COVID-19 ដោយទាញយកប្រយោជន៍ពីអំណាចប្រជាជនចិនជាង ១,៤ ពាន់លាននាក់ដើម្បីគាំទ្រដល់កំណើនបន្តនៃការប្រើប្រាស់ក្នុងស្រុក ។

ក្នុងរយៈពេលខ្លី ហានិភ័យនៃការវិនិយោគនៅក្នុងផ្សារហ៊ុនចិននៅតែជា «ហានិភ័យនៃបទប្បញ្ញត្តិ(Regulatory Risks)» ខណៈដែលរដ្ឋាភិបាលនៅតែបន្តធ្វើអន្តរាគមន៍ និងត្រួតពិនិត្យក្រុមហ៊ុនយក្សបច្ចេកវិទ្យាដែលកំពុងធ្វើជំនួញពាក់ព័ន្ធជាមួយពាណិជ្ជកម្មអេឡិចត្រូនិច(E-commerce) និង Fintech ។ លើកកម្រិតករណីការផ្អាក IPO របស់ក្រុមហ៊ុន Ant Group ឬការពិន័យចំនួន ២,៨ ពាន់លានដុល្លាររបស់ក្រុមហ៊ុន Alibaba ជាមួយនឹងបន្ទុកផ្តាច់មុខពាណិជ្ជកម្ម រួមទៅដល់ការកំណត់រយៈពេលនៃសេវាកម្មដោយក្រុមហ៊ុនជំនួញ Online Education និងសេវាកម្មហ្គេម (Gaming Services) ពីគោលនយោបាយដែលចង់គ្រប់គ្រងពេលវេលាចូលគេងរបស់យុវវ័យ។ ក្រៅពីនេះ នៅមានប្រការសំខាន់មិនច្បាស់រឿង «សង្គ្រាមពាណិជ្ជកម្ម» រវាងចិន និងសហរដ្ឋអាមេរិក ក្នុងសម័យ ចូ បៃដេន ដែលចាប់ផ្តើមឃើញសញ្ញាតានតឹងលេចឡើង រវាងមេដឹកនាំកម្រិតខ្ពស់ទាំងពីរនៅ អាឡាស្កា (Alaska) កាលពីចុងខែមីនាកន្លងមក នៅតែតាមដានយ៉ាងជិតស្និទ្ធ ។

ឯរយៈ​ពេល​វែង យើងមើលឃើញថារូបភាពនៃសេដ្ឋកិច្ចចិនច្បាស់ណាស់ទាក់ទងនឹងទិសដៅអភិវឌ្ឍន៍របស់ខ្លួន និងកំណើនគុណភាពយោងតាមយុទ្ធសាស្ត្រដែលបានកំណត់ដោយរដ្ឋាភិបាលចិន ។ ប្រទេសចិនបន្តជំរុញសេដ្ឋកិច្ចរបស់ខ្លួនជាមួយនឹងវិស័យសេវាកម្មដែលជំរុញដោយថាមពលប្រើប្រាស់ក្នុងស្រុក យកចិត្តទុកដាក់បន្ថែមទៀតលើការអភិវឌ្ឍគុណភាពបរិស្ថាន ក៏ដូចជាបង្កើនការប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ដោយធ្វើជាអ្នកដឹកនាំបច្ចេកវិទ្យា នេះធ្វើឱ្យយើងក្រឡេកមើលការកែតម្រូវផ្សារហ៊ុនចិននាពេលកន្លងមក វាគឺជាឱកាសដ៏ល្អក្នុងការវិនិយោគផ្សារហ៊ុនចិនបែប Selective ដែលជាគំរូជ្រើសរើសសម្រាប់ឧស្សាហកម្មនីមួយៗ ដូចជា ក្រុមច្នៃប្រឌិតសុខភាពចិន(China Health Innovation) ដែលប្រកបទៅដោយ ក្រុម Pharmaceuticals, Biotechnology, Healthcare IT, Medical Equipment ដែលមាននិន្នាការរីកលូតលាស់បន្ទាប់ពី Megatrends សង្គមមនុស្សអាយុខ្ពស់នៅប្រទេសចិន និងមានការគាំទ្រដោយគោលនយោបាយរបស់រដ្ឋាភិបាល រួមទាំងក្រុមអតិថិជនប្រើប្រាស់ចិន (China Consumer Discretionary) ដូចជា ក្រុម E-commerce, EV, Online Education, Gaming Services ដែលតម្លៃភាគហ៊ុនបានធ្លាក់ចុះជាបណ្តោះអាសន្នដោយសារតែការព្រួយបារម្ភពីបទប្បញ្ញត្តិពីភាគរដ្ឋ ប៉ុន្តែនៅតែមាននិន្នាការកើនឡើងបន្ទាប់ពីការប្រើប្រាស់ក្នុងស្រុក និងប្រាក់ចំណូលខ្ពស់សម្រាប់មនុស្សវ័យកណ្តាល ។ យើងជឿជាក់ថា ឧស្សាហកម្មទាំងនេះនៅតែស្ថិតក្នុង Megatrends ដែលនឹងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម