ខេត្តព្រៃវែង រកឃើញ និងបង្ហាញអត្តសញ្ញាណស្ត្រីម្នាក់ទៀតឆ្លងកូវីដ១៩ នៅស្រុកមេសាង ដែលទើបតែត្រឡប់មកពីខណ្ឌពោធិ៍សែនជ័យ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី08 ខែឩសភា ឆ្នាំ2021 ម៉ោង 11:33 នាទី ព្រឹក

ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ បានរកឃើញ និងបង្ហាញអត្តសញ្ញាណមនុស្សម្នាក់ទៀតរស់នៅស្រុកមេសាង វិជ្ជមានជំងឺកូវីដ១៩ បន្ទាប់ពីបានធ្វើតេស្តរហ័ស (Rapid Test) ដែលស្រ្តីរូបនេះទើបធ្វើដំណើរមកពីភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានឲ្យដឹងថា អ្នកជំងឺឈ្មោះ ចុន ជីន អាយុ៣៨ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរនៅភ្នំពេញ បានមកដល់ផ្ទះក្នុងភូមិជីផុច ឃុំជីផុច ស្រុកមេសាង វេលាម៉ោង២រសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។

183586800_2136611816480826_3611283839412736386_n

លោកបានបញ្ជាក់ថា ដំបូងឡើយអ្នកជំងឺនេះ មានអារម្មណ៍មិនស្រួលខ្លួន គាត់ក៏បានហៅពេទ្យមកពិនិត្យនៅផ្ទះ តែកម្តៅនៅបន្តឡើងក្តៅដដែល ហេតុនេះលោកគ្រូពេទ្យបានបញ្ជូនគាត់ទៅមន្ទីរពេទ្យបង្អែកស្រុកដើម្បីពិនិត្យបន្ថែម។ ខណៈនោះ ដោយមានការសង្ស័យខ្ពស់ លោកគ្រូពេទ្យបានធ្វើតេស្តរហ័ស (Rapid Test) ជាលទ្ធផលគឺវិជ្ជមានកូវីដ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងចូលរួមយកសំណាកនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកស្រុក ព្រមទាំងដាក់ខ្លួនឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ និងដាក់ចេញវិធានការនានា ដើម្បីថែទាំសុខភាព និងទប់ស្កាត់កុំអោយមានការចម្លងបន្ត៕

1


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម