នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំយកអំណោយ ក្រុមហ៊ុន ជីន សាគង់ ហ្គូ ផ្តល់ជូនកងកម្លាំង និងរដ្ឋបាលក្រុង-ស្រុកចំនួន៣ ក្នុងខេត្តកណ្តាល

ព័ត៌មានសង្គមថ្ងៃសុក្រ ទី07 ខែឩសភា ឆ្នាំ2021 ម៉ោង 5:03 នាទី ល្ងាច

ខេត្តកណ្ដាល៖ លោក លីង យ៉ាង ប្រធានក្រុមហ៊ុន ជីន សាគង់ ហ្គូ Co.,Ltd បាននាំយកអំណោយជាសម្ភារៈ និងថវិកា ជូនសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ដើម្បីចែកជូនដល់កងកម្លាំង និងរដ្ឋបាលក្រុង-ស្រុកមួយចំនួន ក្នុងខេត្តកណ្តាល តាមរយៈនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការ កង អង្គរក្ស សម្តេចតេជោហ៊ុនសែន កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ នៅទីបញ្ជាការដ្ឋានអង្គរក្សទួលក្រសាំង ក្រុងតាខ្មៅ ។
នៅក្នុងពិធីប្រគល់ និងទទួលសម្ភារៈ និងថវិកានាឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសន្តានចិត្ត ដ៏សប្បុរស ថ្លៃថ្លារបស់ ក្រុមហ៊ុន ជីន សាគង់ ហ្គូ Co.,Ltd ដែលបាននាំយកអំណោយ ជួយដល់ កងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលក្រុង ស្រុកមួយចំនួន នៃខេត្តកណ្តាល ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិងប្រើប្រាស់ក្នុង សកម្មភាពប្រយុទ្ធប្រឆាំងការរីករាលដាល ជំងឺកូវីដ-១៩។
នាយឧត្តមសេនីយ៍ ហុីងប៊ុនហៀងមានប្រសាសន៍ បន្តទៀតថា ៖អំណោយទាំងអស់នេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះជាតម្រូវការចាំបាច់ បំផុតសម្រាប់ដោះស្រាយជីវភាពប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ហើយកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្តាល ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគ កូវីដ-១៩ ឆ្លើយតបបានទាន់ពេលវេលា។
មានប្រសាសន៍ នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល តំណាងឲ្យកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តកណ្តាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមហ៊ុន ជីន សាគង់ ហ្គូ Co.,Ltd ដែលបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន នាពេ់លនេះនាពេលនេះ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
សូមបញ្ជាក់ថា៖ អំណោយដែល ក្រុមហ៊ុន ជីន សាគង់ ហ្គូ Co.,Ltd ជូនសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត តាមរយៈ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាពេលនេះរួមមាន ៖
- រដ្ឋបាលក្រុងតាខ្មៅ ទទួលបានអង្ករ ៥០ តោន មី ២៥០កេស ត្រីខ ១០០កេស ទឹកសុទ្ធ ២៥០កេស ទឹកត្រី ១០០យួរ ទឹកស៊ីអ៊ីវ ១០០យួរ និងថវិកា ៥០លានរៀល។
- រដ្ឋបាលស្រុកកណ្តាលស្ទឹង ទទួលបានអង្ករ ៥០ តោន មី ២៥០កេស ត្រីខ ១០០កេស ទឹកសុទ្ធ ២៥០កេស ទឹកត្រី ១០០យួរ ទឹកស៊ីអ៊ីវ ១០០យួរ និងថវិកា ៥០លានរៀល។
-រដ្ឋបាលស្រុកកោះធំ ទទួលបានអង្ករ ៥០ តោន មី ២៥០កេស ត្រីខ ១០០កេស ទឹកសុទ្ធ ២៥០កេស ទឹកត្រី ១០០យួរ ទឹកស៊ីអ៊ីវ ១០០យួរ និងថវិកា ៥០លានរៀល។
- បញ្ជាការដ្ឋានកាំភ្លើងធំ អ.ប.ក ទទួលបានអង្ករ ១០តោន ត្រីខ ៣០កេស និងថវិការ ៤០ លានរៀល។
- បញ្ជាការដ្ឋាន យោធភូមិភាគពិសេស ទទួលបានអង្ករ១០តោន មី ១០០ កេស ត្រីខ ៣០កេស ទឹកត្រី ៥០ យួរ ទឹកស៊ីអ៊ីវ ៥០យួរ កុំព្យូទ័រ១គ្រឿង ព្រីនធ័រ១គ្រឿង ថវិកា ៤០លានរៀល និងអាវពេទ្យចំនួន ៥០អាវ។
- តំបន់ប្រតិបត្តិការ សឹករងកណ្ដាល ទទួលបានអង្ករ ១០តោន ត្រីខ ៣០កេស កុំព្យូទ័រ ១គ្រឿង ព្រីនធ័រ ១គ្រឿង និងថវិកា ៤០លានរៀល ។
- ស្នងការដ្ឋាននគរបាល ខេត្តកណ្ដាល ទទួលបានអង្ករ ១០តោន ត្រីខ ៣០កេស កុំព្យូទ័រ ១គ្រឿង ព្រីនធ័រ ១គ្រឿង ម៉ាស៊ីនហ្វូតូកូពី ១គ្រឿង និងថវិកា ៤០លានរៀល ។
- កងរាជអាវុធហត្ថ ខេត្តកណ្ដាល ទទួលបានអង្ករ ១០តោន ត្រីខ ៣០កេស កុំព្យូទ័រ១គ្រឿង ព្រីនធ័រ១គ្រឿង ម៉ាស៊ីនហ្វូតូកូពី ១គ្រឿង និងថវិកា ៤០លានរៀល ៕

photo_2021-05-07_17-01-05

photo_2021-05-07_17-01-06

photo_2021-05-07_17-01-07 (2)

photo_2021-05-07_17-01-07

photo_2021-05-07_17-01-08

photo_2021-05-07_17-01-09 (2)

photo_2021-05-07_17-01-10

photo_2021-05-07_17-01-09

photo_2021-05-07_17-01-11

photo_2021-05-07_17-01-12


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម