លោក ហោ សេរីវឌ្ឍន៍ ប្រធាន មូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ បានទទួលសម្ភារៈបរិក្ខា ពី តំណាងក្រុមហ៊ុន KUBOTA Cambodia និង ក្រុមហ៊ុន KUBOTA Leasing (Cambodia) ....

ព័ត៌មានសង្គមថ្ងៃសុក្រ ទី07 ខែឩសភា ឆ្នាំ2021 ម៉ោង 4:57 នាទី ល្ងាច

នៅថ្ងៃសុក្រ ១១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ លោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ បង្កើតដោយ Telegram Group : AnticoVid19Cambodia ព្រមទាំងសហការី បានទទួលស្វាគមន៍ ដល់តំណាងក្រុមហ៊ុន KUBOTA Cambodia និង ក្រុមហ៊ុន KUBOTA Leasing (Cambodia) ដែលបានបរិច្ចាគគ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក និងទ្រទ្រង់ដល់ក្រុមគ្រូពេទ្យអាវ ស អ្នកស្ម័គ្រចិត្តជួរមុខ និងអាជ្ញាធរគ្រប់ស្ថាប័ន។

សម្ភារៈទទួលបានរួមមាន ៖
_ អង្ករ ២០០កញ្ចប់តូច ស្មេី ១តោន
_ ទឹកសុទ្ធ ២០០កេះ
_ មី ១០០ កេះតូច
_ ត្រីខ ១០០ យួរ

ក្នុងឱកាសដ៍ថ្លៃថ្លានេះ លោក ហោ សេរីវឌ្ឍន៍ តំណាងអោយក្រុមការងារ មូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ សូមថ្លែអំណរគុណ ដល់ទឹកចិត្តសប្បុរសធម៌របស់ ក្រុមហ៊ុន KUBOTA Cambodia និង ក្រុមហ៊ុន KUBOTA Leasing (Cambodia) ចំពោះទឹកចិត្តសប្បុរសចូលរួមជាមួយរាជរដ្ឋាភិបាល ជួយប្រជាជនកម្ពុជា និងបងប្អូនកំពុងបម្រេីរការនៅជួរមុខរបស់យេីង ។

photo_2021-05-07_16-41-33

photo_2021-05-07_16-41-34

photo_2021-05-07_16-41-36

photo_2021-05-07_16-41-44

photo_2021-05-07_16-41-35

photo_2021-05-07_16-41-42

photo_2021-05-07_16-41-45

photo_2021-05-07_16-41-37


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម