ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញទទួលសម្ភារ និងស្បៀងពីអង្គការទស្សនៈពិភពលោកប្រចាំតំបន់ប្រតិបត្តិការស្រុករលាប្អៀរ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី07 ខែឩសភា ឆ្នាំ2021 ម៉ោង 4:37 នាទី ល្ងាច

កំពង់ឆ្នាំង ៖ សម្ភារ និងស្បៀរ សម្រាប់ចូលរួមទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ របស់អង្គការទស្សនៈពិភពលោកប្រចាំតំបន់ប្រតិបត្តិការស្រុករលាប្អៀរ បានផ្តល់ជូនដល់ រដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងលោក ស្រី ឡាយ លីនាង ប្រធានកម្មវិធីតំបន់ប្រតិបត្តិការស្រុករលាប្អៀរ នៃអង្គការទស្សនៈពិភពលោក។

អំណោយដែលអង្គការទស្សនៈពិភពលោក បានផ្តល់ជូនរដ្ឋបាលខេត្តរួមមាន៖ គ្រែពេទ្យចំនួន២០, ម៉ាស់ចំនួន៥០ប្រអប់, ភួយសំឡីចំនួន២០, អង្ករផ្កាម្លិះចំនួន១តោន, ខ្នើយសំឡីចំនួន២០, អាល់កុលចំនួន២០០លីត្រ, ទឹកបរិសុទ្ធចំនួន៥០កេស និងសាប៊ូដុំចំនួន៧២ដុំ ៕

IMG_20210507_144500_084

IMG_20210507_144453_168

FB_IMG_1620377306159

IMG_20210507_144421_071

IMG_20210507_144411_858

IMG_20210507_144424_082

IMG_20210507_144448_299


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម