ឯកឧត្តម ចាប វន្នី ទទួលអំណោយពីក្រុមហ៊ុនWAN LI CO.LTD ដើម្បីចែកជូន ប្រជាពលរដ្ឋ ខ្វះខាតស្បៀង អំឡុងបិទខ្ទប់ ភូមិសាស្ត្រ ក្រុងតាខ្មៅ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី07 ខែឩសភា ឆ្នាំ2021 ម៉ោង 4:11 នាទី ល្ងាច

ខេត្តកណ្តាល៖ ក្រុមហ៊ុន WAN LI CO .LTD បានប្រគល់អំណោយ ជាស្បៀងជាច្រើនមុខ រួមមាន៖ អង្ករចំនួន១តោន ,ទឹកសុីអុីវចំនួន ៨៤យួរ ស្មើនិង៥០៤ដប, ទឹកបរិសុទ្ធចំនួន ១០០កេស ,និងម៉ាស ការពារ ចំនួន ១៥.០០០ម៉ាស ផ្តល់ជូន ឯកឧត្ដម ចាប វន្នី ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរ ព័ត៌មាន ខេត្តកណ្តាល ប្រយោជន៍ដើម្បីយកទៅចែកជូន ប្រជាពលរដ្ឋ ជួបការលំបាក ខ្វះខាតស្បៀងដែលរងប៉ះពាល់ដោយជម្ងឺកូវិដ-១៩ក្នុងអំឡុងបិទខ្ទប់ក្នុងភូមិសាស្ត្រ ក្រុងតាខ្មៅ។
ក្នុងឱកាស ប្រគល់និងទទួលអំណោយធ្វើឡើង នៅមន្ទីរ ព័ត៌មាន ខេត្តកណ្តាល នាព្រឹកថ្ងៃទី៧ឧសភានេះ ឯកឧត្ដម ចាប វន្នី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្ត ពោរពេញដោយសទ្ធាជ្រះថ្លា របស់ ក្រុមហ៊ុន WAN LI CO .LTD ហើយដែលប្រការនេះ បានបង្ហាញនូវកាយវិការ ឆ្លុះបញ្ចាំងពីគុណធម៌ សប្បុរសធម៌ ចេះជួយគ្នា ក្នុងគ្រាក្រលំបាកនាពេលនេះ។
ឯកឧត្ដម បានចាត់ទុក អំណោយមនុស្សធម៌នេះ ពិតជាបានឆ្លើយតបទាន់ពេលវេលា និងចាំបាច់បំផុត ក្នុងស្ថានភាព ដែលប្រជាពលរដ្ឋ ក្រុងតាខ្មៅជួបលំបាកខ្វះខាតស្បៀង អំឡុងបិទខ្ទប់
ដើម្បីការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជម្ងឺកូវិដ១៩។
ឯកឧត្ដម សន្យានិងយកអំណោយមនុស្សធម៌នេះ ប្រើប្រាស់អោយចំទិសដៅ
ចែកជូន ប្រជាពលរដ្ឋដោយផ្ទាល់ដៃដើម្បីរួមចំណែក ការពារសុខាមាលភាព សំដៅស្តារស្ថានភាព ជីវភាពរស់នៅ ប្រជាពលរដ្ឋយើង អោយមានប្រក្រតីភាពឡើងវិញ ៕

photo_2021-05-07_16-07-37

photo_2021-05-07_16-07-27

photo_2021-05-07_16-07-45

photo_2021-05-07_16-07-47

photo_2021-05-07_16-07-44

photo_2021-05-07_16-07-41


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម