ឯកឧត្តម កែវ ពៅ ផ្តល់ម៉ាស សាប៊ូ និងអាកុល តាមរយៈលោកប្រធានភូមិថ្មី ឃុំកំពង់អុស ស្រុកជលគិរី ដើម្បីចែកជូនប្រជាពលរដ្ឋ និងសាលាបឋមសិក្សា ព្រមទាងមត្តេយ្យសហគមន៍

ព័ត៌មានសង្គមថ្ងៃសុក្រ ទី07 ខែឩសភា ឆ្នាំ2021 ម៉ោង 3:51 នាទី ល្ងាច

កំពង់ឆ្នាំង៖ នាថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម កែវ ពៅ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានផ្តល់ម៉ាស សាប៊ូ និងអាកុល តាមរយៈលោកប្រធានភូមិថ្មី ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដើម្បីចែកជូនប្រជាពលរដ្ឋ និងសាលាបឋមសិក្សា ព្រមទាំងសាលាមត្តេយ្យសហគមន៍។

បើតាមការឱ្យដឹងពីឯកឧត្តម កែវ ពៅ បានឱ្យដឹងថាៈ ការផ្តល់ម៉ាស សាប៊ូ និងអាកុល ជូនទៅលោកប្រធានភូមិថ្មី ឃុំកំពង់អុស ស្រុកជលគិរីនេះ គឺដើម្បីឱ្យលោកចាត់ចែងចែកជូនប្រជាពលរដ្ឋទូទៅ និងមួយចំណែកទៀតគឺផ្តល់ជូនសាលាបឋមសិក្សា និងមត្តេយ្យសហគមន៍ ក្នុងការរួមចំណែកអនុវត្តឱ្យបានត្រឹមត្រូវតាមវិធាន ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល និងតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដោយរស់នៅតាមគន្លងថ្មីនៃបរិបទកូវីដ-១៩ ក្នុងនោះថវិកាចំណាយសរុបចំនួន ១.១០០.០០០រៀល។

តាងនាមមេភូមិ ជំនួសមុខឱ្យប្រជាពលរដ្ឋ សូមគោរពថ្លែងអំណរគុណ និងគោរពជូនពរ ឯកឧត្តម កែវ ពៅ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅៗជាទីស្រឡាញ់ សូមមានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន បញ្ញាឈ្លាសវៃ និងជន្មាយុយឺនយូរ សូម ទទួលបាននូវពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ ជានិច្ចនិរន្តន៍ និងសូម បានសម្រេច ជោគជ័យយ៉ាងត្រចះ ត្រចង់ និងការកសាងសមិទ្ធផលសង្គមជាមួយនឹងសុខសន្តិភាព សម្បូណ៌រុងរឿង និងការអភិវឌ្ឍលើគ្រប់វិស័យ ៕

FB_IMG_1620279627158

IMG_20210506_110257_206

IMG_20210506_110347

IMG_20210506_110302_345

IMG_20210506_110305_156


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម