លោកស្រី ឱ វណ្ណឌីន ពន្យល់លម្អិតពីភាពខុសគ្នានៃវ៉ាក់សាំង៣ប្រភេទ ស៊ីណូហ្វាម, អាស្ត្រាហ្សេនីកា និងស៊ីណូវ៉ាក់

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី03 ខែមេសា ឆ្នាំ2021 ម៉ោង 11:26 នាទី ល្ងាច

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ បានពន្យល់លម្អិតពីភាពខុសគ្នា និងស្រដៀងគ្នានៃវ៉ាក់សាំងការពារជំងឺកូវីដ១៩ ទាំង៣ប្រភេទ រួមមាន៖ ស៊ីណូហ្វាម, អាស្ត្រាហ្សេនីកា និងស៊ីណូវ៉ាក់ ដែលប្រជាពលរដ្ឋកម្ពុជាកំពុងដំណើរការចាក់។

ការលើកឡើងបែបនេះរបស់លោកស្រី ក្នុងឱកាសអញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ ចំនួន៣ទីតាំង គឺនៅកោះពេជ្រ, ក្រសួងយុត្ដិធម៌ និងមន្ទីរពេទ្យបង្អែកដង្កោ នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ។

សូមជម្រាបថា វ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋ រួមមាន៖ វ៉ាក់សាំងស៊ីណូហ្វាម ជំនួយរបស់រដ្ឋាភិបាលចិន, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីក្រុមហ៊ុនចិន និងវ៉ាក់សាំង អាស្ត្រាហ្សេនីកា ដែលជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភលោក៕

សូមទស្សនាការពន្យល់លម្អិតរបស់លោកស្រី ឱ វណ្ណឌីន ដែលមានដូចខាងក្រោមនេះ៖

fn-2021-04-03-20-54-48-25

fn-2021-04-03-20-54-47-17

fn-2021-04-03-20-54-48-28

fn-2021-04-03-20-54-47-15

fn-2021-04-03-20-54-46-8

fn-2021-04-03-20-54-46-7

fn-2021-04-03-20-54-46-6

fn-2021-04-03-20-54-46-5

fn-2021-04-03-20-54-46-3

fn-2021-04-03-20-54-46-4

fn-2021-04-03-20-54-46-2

fn-2021-04-03-20-54-45-1


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម