សាមគ្គីមានជ័យ៖ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ឈឹម ទីម អនុប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាព(សយសស)ខេត្ត តំណាងលោកជំទាវ តុង ណារី ប្រធាន សម្ពន្ធយុវជនស្រលាញ់សន្តិភាព (សយសស ) ខេត្ត ព្រមទាំងលោក សុឹម ធី ប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាព (សយសស)ស្រុក បានដឹកនាំយុវជនស្រលាញ់សន្តិភាពស្រុកសាមគ្គីមានជ័យមាន រួមនឹងសមាជិកសម្ពន្ធយុវជនស្រលាញ់សន្តិភាពស្រុក ឃុំ ចុះសួរសុខទុក្ខលោកស្រី សុះ យ៉ះ អនុភូមិស្រែសារ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ។
សម្ភារដែលបាននាំយកទៅជូនរួមមាន៖ ទឹកសុទ្ធ ១ កេស, មី ១ កេស, ត្រីខ ១ យួរ និងថវិកាចំនួន ១៥០,០០០រៀល។ ជាមួយគ្នានេះ ក្រុមការងារបានពាំនាំនូវការផ្តាំផ្ញេីសួរសុខទុក្ខពី លោកជំទាវ តុង ណារី ប្រធាន សយសស ខេត្ត ជូនលោកស្រី សុះ យ៉ះ ដែលបានខិតខំប្រឹងប្រែងបម្រេីប្រជាពលរដ្ឋនៅមូលដ្ឋាន ក៏ដូចជារាជរដ្ឋាភិបាល ក្រុមការងារស្នេីអោយលោកស្រីខិតខំថែទាំសុខភាព ទូទៅក៏ដូចជាការពារជំងឺកូវីដ-១៩ អនុវត្តតាមរយៈវិធានការ ៣ ការពារ និង ៣ កំុ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ៕