អាជ្ញាធរ និងក្រុមគ្រូពេទ្យ បានចុះយកនារីម្នាក់កើតជំងឺកូវីដ១៩ម្នាក់ នាំសង្សារទៅលេងស្រះចិញ្ចឹមត្រី នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី25 ខែមិីនា ឆ្នាំ2021 ម៉ោង 6:31 នាទី ល្ងាច

កំពង់ឆ្នាំង៖ បន្ទាប់ពីទទួលបានព័ត៌មានសុំកិច្ចសហការពីរាជធានីភ្នំពេញនោះ អភិបាលខេត្ត និងប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានចុះនាំស្ត្រីមានវិជ្ជមានកូវីដ១៩ នៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បញ្ជូនមកសម្រាកព្យាបាលនៅសណ្ឋាគារ Great Duck នៅភ្នំពេញ

បន្ទាប់ពីរូបនាងនាំសង្សារទៅលេងស្រះត្រីស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ដោយឡែកបុរសជាសង្សារដាក់ឱ្យធ្វើចត្តាឡីស័កនៅកន្លែងចិញ្ចឹមត្រី ដោយមានការយាមកាមពីកម្លាំងសមត្ថកិច្ច។

យោងតាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា នៅថ្ងៃទី២៤ ខែមីនា នេះ ស្ត្រីឈ្មោះ ហីន ចាញ់សុធា អាយុ២៨ឆ្នាំ ដែលមានវិជ្ជមានជំងឺកូវីដ១៩ រស់នៅភូមិស្វាយប៉ា សង្កាត់ស្វាយប៉ា ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បាននាំសង្សាររបស់ខ្លួនជាអ្នកខេត្តកែប ទៅលេងស្រះចិញ្ចឹមត្រីរបស់បងស្រីខ្លួន ស្ថិតនៅក្នុងភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

បើតាមអាជ្ញាធរបានឱ្យដឹងទៀតថា បុគ្គលទាំងពីរនាក់នេះ មិនបានទៅជាប់ពាក់ព័ន្ធជាមួយជនដទៃនោះទេ ដោយសារពួកគេបានជិះរថយន្តផ្ទាល់ខ្លួនពីភ្នំពេញ ហើយឆ្ពោះទៅកាន់កន្លែងចិញ្ចឹមត្រីតែម្តង ៕

FB_IMG_1616643863117

IMG_20210325_104518

IMG_20210325_104536

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម