កន្ទួតព្រៃ ជាអធិរាជពិតប្រាកដនៃពពួកផ្លែឈើ!សម្បូរទៅដោយវីតាមីន C ច្រើនជាងផ្លែប៉ោម ដល់ទៅ ១៦០ដង ការពារការកើតជាតិពុលក្នុងថ្លើម ដំបៅក្រពះ មហារីកថ្លើម និងក្រលៀន

ចំណេះដឹងទូទៅថ្ងៃពុធ ទី24 ខែមិីនា ឆ្នាំ2021 ម៉ោង 6:19 នាទី ល្ងាច

កន្ទួតព្រៃ ជាអធិរាជពិតប្រាកដនៃពពួកផ្លែឈើ!

សម្បូរទៅដោយវីតាមីន C ច្រើនជាងផ្លែប៉ោម ដល់ទៅ ១៦០ដង

ការពារការកើតជាតិពុលក្នុងថ្លើម ដំបៅក្រពះ មហារីកថ្លើម និងក្រលៀន

ជួយចែកគ្នាដឹងផង!

 Amla

#មានគុណសម្បត្តិ៖

– កន្ទួតព្រៃ សម្បូរទៅដោយវីតាមីន C ច្រើនជាងផ្លែប៉ោម ដល់ទៅ ១៦០ដង ជួយការពារការឆ្លងមេរោគថ្លើមកន្ទួតព្រៃ ហើយទោះបីធ្វើឱ្យស្ងួត ឬក្លាស្សេទឹកកកយូរប៉ុន្មាន ក៏មិនបាត់បង់វីតាមីន C ដែរ វាជាអធិរាជពិតប្រាកដនៃពពួកផ្លែឈើ

– កន្ទួតព្រៃអាច ការពារការកើតជាតិពុលក្នុងថ្លើម និងទប់ស្កាត់ការកើតរោគមហារីកថ្លើម។អ្នកគ្រាន់តែដាំកន្ទួតព្រៃ មកផឹកដូចទឹកផ្លែឈើទូទៅ ឬហូបផ្លែវាឲ្យបានញឹកញាប់ជាការស្រេច

 – បំប៉នស្បែកឲ្យសខ្ចី ព្យាបាលមុខខ្មៅជាំ (យកទឹកពីផ្លែលាប) និងឲ្យស្បែកនៅក្មេងជាងវ័យ ពន្យឺតសភាពចាស់ជ្រីវជ្រួញ

 FB_IMG_1475287564576

– បំប៉នសរសៃសក់ឲ្យរឹងមាំ និងការពារមិនឲ្យឆាប់ស្កូវ

– បំប៉នភ្នែក សរសៃប្រសាទ បំប៉នខួរក្បាល ពង្រឹងប្រពន្ធ័ការពារឲ្យរឹងមាំ

 – ប្រឆាំងរ៉ាឌីកាល់សេរី ការពារនិងរក្សាជំងឺមហារីក

– កែផ្តាសាយ ក្អក រំលាយស្លេស្ម ដោយយកផ្លែ ប្រមាណ៣០គ្រាប់ច្របាច់យកទឹកឬ យកទៅស្ងោរទាំងផ្លែយកទឹកពិសា

 – បញ្ចុះសារធាតុខ្លាញ់ ជាតិស្ករក្នុងឈាម, ការពារ និងជួយដល់អ្នកជំងឺទឹកនោមផ្អែម

– ជួយសម្រកទម្ងន់ (ទឹកផ្លែកន្ទួតព្រៃ)

– ជួយអ្នកជំងឺ សម្ពាធឈាមខ្ពស់

– ជំងឺ ដំបៅក្រពះ ជួយបំប៉នថ្លើម និងក្រលៀន …។ល។

 maxresdefault

កន្ទួតព្រៃ ជាឱសថដ៏សក្តិសិទ្ធ៕

រៀបរៀងដោយ៖ ផ្កាយ និស្ស័យ

– កន្ទួតព្រៃស្រស់ ត្រូវបានគេប្រើក្នុងករណីហើមរលាកលើថ្ងាស (កន្លែងប្លោកនោម) សួត និង ភ្នែក។

 – ម្សៅផ្លែកន្ទួតព្រៃលាយទឹកផុកៗប៉ាតលើថ្ងាស (ប្លោកនោម) ព្យាបាលនោមក្រហាយ ក្នុងករណីនោមទាស់ និងប៉ាត លើថ្ងាស (ក្បាល) ក្នុងករណីប្រកាំង (ឈឺក្បាល,ឈឺមួយចំហៀងក្បាល) ផ្លែ មានសកម្មភាពកាត់ស្លេស បង្កើន ទឹកនោម បំបាត់រាក បន្ថយកំដៅ។

 unnamed_4

– ផ្លែក៏ជាថ្នាំ ដើរខ្យល់ និងធ្វើឱ្យអាហារងាយរលាយ។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

o_PI-5WE0EZ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម