អភិបាលខេត្តកណ្តាល អំពាវនាវពលរដ្ឋ ដែលប្រាកដថា ខ្លួនបានពាក់ពន្ធ័ និងព្រឹត្តិការណ៍សហគមន៍២០កុម្ភះមកធ្វើតេស្តនិងដាក់ខ្លួនធ្វើចត្តាឡីសក័ តាមការកំណត់ របស់ក្រសួងសុខាភិបាល

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី22 ខែមិីនា ឆ្នាំ2021 ម៉ោង 6:29 នាទី ល្ងាច

ខេត្តកណ្ដាល៖អភិបាល ខេត្តកណ្តាលឯកឧត្ដម គង់ សោភណ្ឌ័ បានអំពាវនាវ អោយប្រជាពលរដ្ឋ ដែលប្រាកដថា ខ្លួនបានប៉ះពាល់ ដោយផ្ទាល់និងប្រយោល ពាក់ពន្ធ័និងព្រឹត្តិការណ៍ ២០កុម្ភះ ហើយនោះ ត្រូវម្ចាស់ការមកធ្វើតេស្ត រកមេរោគ
កូវិដ-១៩ និងដាក់ខ្លួន ធ្វើចត្តាឡីសក័ អោយបានត្រឹមត្រូវ តាមគោលការណ៍ របស់ក្រសួង សុខាភិបាល ។
ឯកឧត្ដមអភិបាលខេត្ត ក៍បានក្រើនរំលឹក ហើយ ក្រើនរំលឹកទៀត អោយបងប្អូន កុំចេញពីផ្ទះ បើមិនមានការចាំបាច់នោះទេ ព្រោះថាបច្ចុប្បន្ននេះ ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងកូវីដ-១៩ កើនឡើងជាបន្តបន្ទាប់ មិនមានការថមថយឡើយ ។
ឯកឧត្ដម អភិបាលខេត្តកណ្តាល អំពាវនាវបែបនេះ ខណៈដែល ឯកឧត្ដម បានទទួល អំណោយមនុស្សធម៌ ពីឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកបុរីណាវ៉ាត្រា និងលោកហេងឡុង នូវថវិកា និងសម្ភារៈ សម្រាប់ប្រើប្រាស់ ក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ រួមមាន៖ អាល់កុល១០កាន ម៉ាស់១០ម៉ឺនម៉ាស់ អង្ករ១០តោន និងថវិកា៣ម៉ឺនដុល្លារ ជូនដល់ រដ្ឋបាលខេត្តកណ្ដាល កាលពីថ្ងៃទី២២មិនានេះ នៅសាលាខេត្តកណ្តាល។
តាងនាម រដ្ឋបាល ខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ ឧកញ៉ា ឡេង ណាវ៉ាត្រា និងលោក ហេង ឡុង ដែលបានបរិច្ចាគ ទ្រព្យធនផ្ទាល់ខ្លួនដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពី គុណធម៌ សប្បុរសធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាក។
ឯកឧត្ដមអភិបាលខេត្ត សន្យានិងយកអំណោយមនុស្សធម៌ ថ្លៃថ្លានេះប្រើប្រាស់អោយគោលដៅ ក្នុងការការពារទប់ស្កាត់ជម្ងឺកូវិដ១៩ ក្នុងភូមិសាស្ត្រ ខេត្តកណ្តាល ៕

photo_2021-03-22_18-18-32

photo_2021-03-22_18-18-31

photo_2021-03-22_18-18-31 (2)

photo_2021-03-22_18-18-30

photo_2021-03-22_18-18-29

photo_2021-03-22_18-18-27

photo_2021-03-22_18-18-29 (2)

photo_2021-03-22_18-18-28


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម