ភរិយារបស់លោក ហួរ ឡាវី បានទទួលមរណភាព អំឡុងពេលសំរាកព្យាបាលជំងឺកូវីដ១៩

ព័ត៌មានសង្គមថ្ងៃសុក្រ ទី19 ខែមិីនា ឆ្នាំ2021 ម៉ោង 1:21 នាទី ល្ងាច

(ភ្នំពេញ)៖ លោកស្រី នួន សុផាន្នី ដែលជាភរិយារបស់តារាជើងចាស់ ហួរ ឡាវី និងត្រូវជាម្តាយរបស់តារាចម្រៀង វី ឌីណែត បានទទួលមរណភាពនៅមុននេះបន្តិច អំឡុងពេលសំរាកព្យាបាលជំងឺកូវីដ១៩។

បើតាមបណ្តាញសង្គមផ្លូវការរបស់កញ្ញា វី ឌីណែត បានប្តូររូបភាពកាន់ទុក្ខភ្លាមៗ ខណៈលោក ហួរ ឡាវី បានបង្ហោះសារថា «អូនអើយសូមអូនវិលត្រឡប់មកផ្ទះវិញ មកប្តីអង្គុយចាំមើលផ្លូវប្រពន្ធទាំងទឹកភ្នែក តស៊ូឡើងអូន សាធុ.សាធុសាធុ»។

ងាកមកតារាចម្រៀង ណុប បាយ៉ារិទ្ធ វិញ ក៏បានបង្ហោះសារថា «ចូលរួមរំលែកទុក្ខផងប្អូនស្រីអើយ។ អ្នកម្តាយរបស់ប្អូនស្រី Vy DyNeth HM បានលាចាកលោកហើយ»។

យ៉ាងណាមិញ ជុំវិញការស្លាប់របស់លោកស្រី នួន សុផាន្នី នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនោះទេថា ដោយសារមូលហេតុអ្វី។

គួរជម្រាបថា ភរិយារបស់លោក ហួរ ឡាវី ត្រូវបានគេដឹងថា កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ខណៈប៉ុន្មានថ្ងៃមុនកញ្ញា វី ឌីណែត បានប្រកាសថា ម្តាយរបស់ខ្លួន មានអការៈធ្វើទុក្ខខ្លាំង៕

fn-2021-03-19-12-46-49-0

fn-2021-03-19-13-03-37-0

fn-2021-03-19-12-51-18-0

fn-2021-03-19-13-00-09-0


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម