ខេត្តកណ្តាល៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចលេខ ៣៧សសរ របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១ ស្តីពីការបង្កើតគណៈកម្មាការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសអោយដល់ រដ្ឋបាលក្រុងស្រុក និងមន្ទីរសុខាភិបាល អនុវត្តភ្លាមៗដែលធ្វើឡើងនៅសាលាខេត្ត នាថ្ងៃទី១៧មិនានេះ ឯកឧត្ដម គង់ សោភណ្ឌ័ អភិបាលខេត្តកណ្តាល គ្រោងបង្កើត អនុគណៈកម្មការ ចំពោះកិច្ច ការចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងខេត្ត ដើម្បីឆ្លើយតបជាបន្ទាន់ ចំពោះ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោហ៊ុនសែន ដែលបានចេញសេចក្តីសំរេច បង្កើតគណៈកម្មការចំពោះកិច្ច ការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលមានលោកជំទាវ ឱ វណ្ណឌីន ជាប្រធាន ដើម្បីពន្លឿនការគ្រប់គ្រងតាមដាន និងចាក់វ៉ាក់សាំង
កូវិដ-១៩ ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅទូទាំងប្រទេស ឱ្យបានលឿនទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់។
គួរបញ្ជាក់ថា៖ តាមរយៈសារសម្លេង របស់សម្តេចតេជោហ៊ុនសែន ចេញផ្សាយនៅយប់ថ្ងៃទី ១៦មិនាម្សិលមិញ ថា៖កម្ពុជានិងទទួលបាន វ៉ាក់សាំងប្រឆាំងកូវិដ-១៩ចំនួន១លាន ៥សែនដូស បន្ថែមទៀតនៅពេលខាងមុខនេះ៕