បុរសម្នាក់​ត្រូវបាន​​រក​​ឃើញ​វិជ្ជមានកូវីដ១៩ បន្ទាប់ពី​ធ្លាប់​បាន​ពាក់ព័ន្ធនឹងអ្នក​នាង អ៊ីត​ តារា​កំប្លែងនៅ CTN

ព័ត៌មានសង្គមថ្ងៃពុធ ទី17 ខែមិីនា ឆ្នាំ2021 ម៉ោង 10:18 នាទី ព្រឹក

​លោក ជា ពិសី​ អភិបាល​ខណ្ឌឫស្សីកែវ​បានផ្សាយ​មុន​នេះ​ថា អ្នកមានវិជ្ជមាន មេរោគកូវីដ១៩ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង ០៨ និង៥០ នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០១នាក់ បុរស អាយុ ៤១ ឆ្នាំ (ពាក់ព័ន្ធជាមួយអ្នកជម្ងឺ សេង ចិន្តា ហៅអ៉ីត ជាតារាកំប្លែង CTN) ដែលមានទីតាំងនៅ ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

បច្ចុប្បន្នអ្នកជម្ងឺម្នាក់នេះត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke)។ ចំពោះអ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺ មានចំនួន ០៣ នាក់ (ស្រី ០៣ នាក់) បន្តទៀត មន្ត្រីសុខាភិបាលនឹងត្រៀមយកសំណាកទៅពិនិត្យ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ជាបន្តទៀតនៅទីតាំងខាងលើ ជាចុងក្រោយ អាជ្ញាធរ បានសម្រេចបិទទីតាំងនេះជាបណ្ដោះអាសន្ន៕

160213769_2447973015349339_6793733577267862595_n

160488960_2447972965349344_8433323016442887090_n

159821406_2447973108682663_3243295662199820309_n

159910470_2447973072016000_4798879112039114426_n


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម