អភិបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា រកឃើញបុរសម្នាក់វិជ្ជមានកូវីដ១៩ អ្នកជំងឺជាបុគ្គលិកហាងសំលៀកបំពាក់មួយនៅខណ្ឌទួលគោក

ព័ត៌មានសង្គមថ្ងៃពុធ ទី17 ខែមិីនា ឆ្នាំ2021 ម៉ោង 10:01 នាទី ព្រឹក

យោងតាមការបញ្ជាក់ពីលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ព័ត៌មានស្ដីពី អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង ២២ និង៥០ នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០១នាក់ បុរស អាយុ ២៦ ឆ្នាំ ដែលស្នាក់នៅម្នាក់ឯងនៅផ្ទះជួល ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនេះបានអោយដឹងថា អ្នកជំងឺខាងលើជាបុគ្គលិកធ្វើការនៅហាងលក់សំលៀកបំពាក់ Mode Store នៅខណ្ឌទួលគោក)។


បច្ចុប្បន្នអ្នកជម្ងឺម្នាក់នេះត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke)។ មន្ត្រីសុខាភិបាល ព្រមទាំង អាជ្ញាធរ នឹងបន្តស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺ ក្នុងការយកសំណាកទៅពិនិត្យ ស្របតាមវិធានរបស់សុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ជាបន្តទៀតនៅទីតាំងខាងលើ ជាចុងក្រោយ អាជ្ញាធរ បានសម្រេចបិទទីតាំងនេះជាបណ្ដោះអាសន្ន៕

160184762_2447421705404470_2352614337438263744_n

159794369_2447421642071143_7804594639524866857_n

160080443_2447421762071131_6740560207281410337_n


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម