សម្តេច ហ៊ុន សែន៖វ៉ាក់សាំង១លាន៥សែនដូសទៀតនឹងមកដល់កម្ពុជាឆាប់ៗនេះ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី16 ខែមិីនា ឆ្នាំ2021 ម៉ោង 10:41 នាទី ល្ងាច

ភ្នំពេញ៖ វ៉ាក់សាំងចំនួន១លាន៥សែនដូសទៀត នឹងមកដល់ប្រទេសកម្ពុជានៅពេលឆាប់ៗខាងមុខនេះ។ នេះបើតាមសារសម្លេងរបស់សម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានាយប់នេះ។

សម្ដេចហ៊ុន សែនបានមានប្រសាសន៍ថា សម្ដេចគ្មានអាថ៍កំបាំងអ្វីជាមួយប្រជាជននោះទេ ហើយរដ្ឋាភិបាលនឹងចាក់វា៉ក់សាំងជូនប្រជាពលរដ្ឋក្នុងរង្វង់១០ទៅ១៣លាននាក់ ។
សម្ដេចបន្តទៀតថា ពេលនេះកម្ពុជាបានស្រវាស្រទេញ​ ដោយបានចុះកុងត្រាទិញវ៉ាក់សាំងដែលអាចនឹងមកដល់ចំនួន១លាន៥សែនដូស នៅពេលខាងមុខនេះ។

បន្ថែមពីវ៉ាក់សាំងចំនួន១លាន៥សែនដូសនេះ កម្ពុជានឹងបញ្ជាទិញនូវវ៉ាក់សាំង Sinorpharm, Sinovac ចំនួន១លាន៥សែនដូសបន្ថែមទៀត ចំណែកវ៉ាក់សាំងរបស់ក្រុមហ៊ុន Aztrazeneca នឹងមកបន្តបន្ទាប់ទៀត បន្ថែមពីនោះរដ្ឋាភិបាលនឹងរកទិញវ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson របស់អាមេរិកផងដែរ ។ ដូច្នេះសម្ដេចសូមឱ្យមានការទទួលខុសត្រូវជាក់លាក់ដាច់លើបញ្ហានេះ។

b915a47246db4a32b2e5859959a2b3e0-1920

ac361c30-76a9-11eb-bfd7-f3725e54beb0

1

192e5406-ffab-4816-b732-366e6cdb2dab_0


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម