ស៊យដល់ហើយអាមេរិក រថភ្លើងដឹកទំនិញ ១០២ តោន បុកគ្នានៅលើស្ពាន

យោងតាមសារព័ត៌មាន Associated Press បានឲ្យដឹងថា ឧប្បត្តិហេតុនេះរថភ្លើងបុកគ្នា បានកើតឡើងនៅម៉ោង ៦ ព្រឹកថ្ងៃទី ២៩ ខែកក្កដា នៅពេលដែលរថភ្លើងដឹកទំនិញមួយគ្រឿងបានរអិលធ្លាក់ ក្នុងពេលឆ្លងកាត់ស្ពាននៅលើបឹងមួយក្នុងក្រុង Tempe រដ្ឋ Arizona ។ ទាំងរថភ្លើង និងស្ពានត្រូវបានឆាបឆេះហើយផ្នែកខ្លះនៃស្ពានបានបាក់បន្ទាប់ពីហេតុកើតឡើង ដែលរថភ្លើងមានផ្ទុកទំនិញ ចំនួន ១០២ តោន ។

អានបន្ត

សង្គ្រាមវ៉ាក់សាំងកូវីដ

កាលវេលាកន្លងមក មនុស្សជាតិបានស្គាល់ និងជួបតែសង្គ្រាម ដូចជាសង្គ្រាមប្រើកម្លាំងយោធា សង្គ្រាមធុរកិច្ច សង្គ្រាមជីវសាស្ត្រ ប៉ុន្តែឈានមកដល់សម័យបច្ចុប្បន្ន សង្គ្រាមមួយបានកើតឡើង គឺ«សង្គ្រាមវ៉ាក់សាំងកូវីដ» ។

អានបន្ត

មហាក្សត្រី អាលីហ្សាប៊ែតទី ២ លក់ផលិតផលចិញ្ចឹមបុគ្គលិក

ដោយ សូរ្យរិទ្ធ៖ ដូចដែលយើងទាំងអស់គ្នាបានដឹងហើយ នៅព្រះរាជវាំងអង់គ្លេសនៃព្រះមហាក្សត្រិយានី អាលីហ្សាប៊ែតទី ២ ត្រូវបានចាត់ទុកថាជាព្រះរាជដំណាក់ Collection ប្រមូលផ្តុំនៃផលិតផលល្អៗបំផុតនៃគ្រួសាររាជវង្សនៅជុំវិញពិភព​លោក ប៉ុន្តែលើកនេះពិតជាចម្លែក​មែន​ទែន នៅពេលត្រូវដាក់លក់ភេសជ្ជៈប្រភេទគ្រឿងស្រាដបទៅវិញ!!

អានបន្ត

ប្រធានាធិបតីបេឡារុសប្រាប់ថា គាត់មានវីរុសកូវីដ១៩

ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌើ លូកាសេនកូ  (Alexander Lukashenko) បាននិយាយថា លោកបានឆ្លងវីរុសកូរ៉ូណា ប៉ុន្តែមិនមានរោគសញ្ញាអ្វីឲ្យកត់សម្គាល់ទេ ។ លោកប្រធានាធិបតីអាយុ ៦៥ ឆ្នាំ បាននិយាយថា លោកបានជាសះស្បើយឡើងវិញ បន្ទាប់ពីមិនយូរប៉ុន្មាន ។

អានបន្ត

វីរុសកូវីដ១៩ ឥណ្ឌូនេស៊ីលេខ១ អាស៊ាន លេខ ២៤ ពិភពលោក

By Bong Rith Kh: ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃទី ២៧ កក្កដា បានបង្ហាញពីការកើនឡើងចំនួន ១.៥២៥ ករណីនៃអ្នកឆ្លងកូវីដ១៩ បណ្តាលឱ្យឡើងដល់ ១០០.៣០៣ នាក់ ដែលក្លាយជាប្រទេសដំបូងគេ ចំណាត់ថ្នាក់លេខ ១ នៅប្លុកអាស៊ាន និងលេខ ២៤ នៅលើពិភពលោក ស្របពេលដែលមានអ្នកស្លាប់ចំនួន ៥៧ នាក់ សរុបចំនួនអ្នកស្លាប់កើនដល់ ៤.៨៣៨ នាក់ ។

អានបន្ត

អ្នកមានលុយ ទិញយក្សជិះលេង! វិមានរបស់សេដ្ឋីឥណ្ឌា តម្លៃ ១ពាន់លាន មានឈ្នួល…

នេះជារឿងរ៉ាវដ៏របស់គូស្វាមីអភិមហាសេដ្ឋីឥណ្ឌា ដែលភរិយាឈ្មោះ នីតា អាំបានី (Nita Ambani) ស្ត្រីលេខ១ របស់អ្នកធុរកិច្ចឥណ្ឌា និងលោក មូកេស អាំបានី (Mukesh Ambani) អភិមហាសេដ្ឋី ជាប្រធាន និងជាអ្នកគ្រប់គ្រងក្រុមហ៊ុន Reliance Industries ជាក្រុមហ៊ុនថាមពលយក្សរបស់ឥណ្ឌា ។

អានបន្ត

សម្តេច ហ៊ុន សែន កើតពីកូនកសិករ យល់ពីការលំបាកច្បាស់របស់ប្រជាកសិករ

admin សូរ្យសែង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះទៅឈ្វេងយល់ការងារបង្កបង្កើនផលស្រូវវស្សា និងជួបសំណេះសំណាលជាមួយប្រជាកសិករ ព្រមទាំងពិនិត្យស្ថានីយ៍បូមទឹកស្ថិត នៅភូមិបានកាម ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ នៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២០ នេះ ។

អានបន្ត

វីវរហើយ ប្រសិនបើអាមេរិកហាមសមាជិកបក្សកុម្មុយនិស្តចិនចូលប្រទេស… តើមានបញ្ហាអ្វីកើតឡើង?

ដោយ សូរ្យសែង៖ ទូរទស្សន៍ស៊ីអិនអិន (CNN) បានរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងពិចារណាប្រើបទបញ្ជាមួយដើម្បីរារាំងការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក នៃសមាជិកបក្សកុម្មុយនីស្តចិន រួមទាំងសមាជិកគ្រួសាររបស់បុគ្គលទាំងនោះ ដើម្បីឆ្លើយតបនឹងការអនុវត្តច្បាប់សន្តិសុខថ្មីរបស់រដ្ឋាភិបាលចិននៅហុងកុង ប៉ុន្តែប្រសិនបើការហាមឃាត់ការធ្វើដំណើរបានចូលជាធរមាន អាចប៉ះពាល់ដល់សហ គ្រិន និងពាណិជ្ជករចិនដែលមានប្រាក់ច្រើនលានដុល្លារ ។

អានបន្ត

កូវី១៩ នៅតែកាច គ្រាន់តែមួយថ្ងៃឆ្លងកូវីដ ៧០.០០០ នាក់នៅអាមេរិក

សាកលវិទ្យាល័យ ចន ហបគីន ក្នុងទីក្រុងបាល់ទីម័រ សហរដ្ឋអាមេរិក បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ (១៦ កក្កដា)ថា ក្នុង រយៈពេល ២៤ ម៉ោង សហរដ្ឋអាមេរិកបានរកឃើញអ្នកជម្ងឺកូវីដ១៩ ថ្មីចំនួន ៦៨.៤២៨ នាក់ ជាកំណត់ត្រាប្រចាំថ្ងៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ដែលនាំឱ្យចំនួនអ្នកជំងឺសរុបទូទាំងប្រទេសឡើងដល់ ៣,៥៦ លាននាក់ ។

អានបន្ត

ចិនសងសឹកហើយ បន្ទាប់ពី ត្រាំ ដែលបានចុះហត្ថលេខាលើ«ច្បាប់ស្វ័យភាពហុងកុង»

បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើ«ច្បាប់ស្វ័យភាពហុងកុង» ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍ភ្លាម ប្រឆាំងនិងគំរាម«ការឆ្លើយតប» ថា ការងាររបស់សហរដ្ឋអាមេរិកគឺ«បរិហាកេរ្តិ៍ដោយចេតនាមិនល្អ» នៃការកសាងច្បាប់សន្តិសុខជាតិនៅហុងកុង ដោយគំរាមដាក់ទណ្ឌកម្មប្រទេសចិន និងរំលោភច្បាប់យ៉ាងធ្ងន់ធ្ងរ ។

អានបន្ត