បងប្អូនឆ្ងល់មែនទេ ! បញ្ញាភ្លើងសញ្ញាទឹកក្រូច និង បៃតង នៅលើទូរស័ព្ទ គឺដោយសារតែ…

តោះបងប្អូនមកស្វែងយល់ពីសញ្ញាភ្ងបៃតង និងទឹកក្រូចនៅលើទូរស័ព្ទ…

រហែល​ជា​បាន​សង្កេត​ឃើញ​សញ្ញា​ថ្មី​មាន​រាង​មូល​ពណ៌​ទឹក​ក្រូច និង​ពណ៌​បៃតង​ ដែល​បង្ហាញ​ខ្លួន​​នៅ​របារ​បង្ហាញ​​ដំណឹង​ ដែល​ស្ថិត​នៅ​ផ្នែក​​លើ​ខាង​ស្ដាំ​ក្បែរ​កន្លែង​បង្ហាញ​​បរិមាណ​ថ្ម​។ ​តាម​ពិត​ទៅ​សញ្ញា​ទាំង​ពីរ​នេះ គឺ​ជា​សញ្ញា​ឲ្យ​ដំណឹង​ដែល​ជួយ​ឲ្យ​អ្នក​ការពារ​​ភាព​ឯកជន​បាន​ល្អ​ប្រសើរ​ជាង​មុន។
អត្ថន័យ​សញ្ញា​ពណ៌​ទឹក​ក្រូច​សញ្ញាពណ៌ទឹកក្រូច​ មានន័យថាមាន កម្មវិធី លើ ទូរសព្ទ របស់ អ្នក កំពុង ប្រើ ប្រាស់ រន្ធ ស្រូប សំឡេង។ រន្ធ ស្រូប សំឡេង នេះ អាច ប្រើ ដើម្បី ស្ដាប់ សំឡេង និង អាច ថត សំឡេង បាន ផង ដែរ។ ជា ធម្មតា វា បង្ហាញ ចេញ នៅ ពេល អ្នក ប្រើ ប្រាស់ Siri ឬ ពេល អ្នក ធ្វើ ការ ហៅ ចេញ ជា ដើម ដែល រន្ធ ស្រូប សំឡេង ត្រូវ ការ ស្រូប យក សំឡេង របស់ អ្នក។


ប្រសិន បើ សញ្ញា ពណ៌ ទឹក ក្រូច នេះ លេច ចេញ នៅ ពេល អ្នក ប្រើ កម្មវិធី ដែល មិន សម ថា នឹង ប្រើ រន្ធ ស្រូប សំឡេង ដូច ជា ពេល អូស Facebook លេង ឬ មើល YouTube ជា ដើម វា មាន ន័យ ថា កម្មវិធី នោះ បាន ល្មើស នឹង ភាព ឯកជន របស់ អ្នក។

អត្ថន័យសញ្ញាពណ៌បៃតង
សញ្ញា ពណ៌ បៃតង បង្ហាញ នៅ ពេល ដែល កម្មវិធី ណា មួយ ប្រើ ប្រាស់ កាមេរ៉ា ដូច ជា ពេល កំពុង ថត រូបភាព ឬ វីដេអូ ជា ដើម។ ពេល ដែល ប្រើ ប្រាស់ កាមេរ៉ា មាន ន័យ ថា រន្ធ ស្រូប សំឡេង ក៏ ត្រូវ បាន ប្រើ ដូច គ្នា ប៉ុន្តែ អ្នក នឹង មិន ឃើញ សញ្ញា ពណ៌ ទឹក ក្រូច លេច ចេញ មួយ ទៀត នោះ ទេ។


ប្រសិន បើ កម្មវិធី ណា មួយ ប្រើ ប្រាស់ កាមេរ៉ា ដោយ មិន សម ទំនង ប្រហែល ជា មាន ន័យ ថា កម្មវិធី នោះ បាន រំលោភ ភាព ឯកជន របស់ អ្នក។ គួរ ដឹង ថា សញ្ញា ពណ៌ បៃតង នេះ មិន មាន ន័យ ថា រូបភាព ដែល កាមេរ៉ា មើល ឃើញ ត្រូវ បាន ថត ឬ រក្សា ទុក នោះ ទេ អ្វី ដែល ប្រព័ន្ធ ប្រតិបត្តិការ iOS អាច ដឹង បាន នោះ គឺ កម្មវិធី នោះ បាន ប្រើ ប្រាស់ កាមេរ៉ា៕