លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ បានអញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈ និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើននៅរមណីយដ្ឋានប្រវត្តិសាស្រ្ត វត្តភ្នំ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ បានអញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈ និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើននៅរមណីយដ្ឋានប្រវត្តិសាស្រ្ត វត្តភ្នំ


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ លោកជំទាវជាភរិយាថ្នាក់ដឹកនាំនិងមន្រ្តីរាជការ បានអញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈ និងបួងសួងនៅរមណីយដ្ឋានប្រវត្តិសាស្រ្ត វត្តភ្នំ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា។ ជាពិសេស សូមឲ្យប្រទេសជាតិរួចផុតពី ជម្ងឺដង្កាត់ ជម្ងឺកូវីដ-១៩ គ្រោះកាចចង្រៃ ជៀសផុតពីគ្រោះរាំងស្ងួត និងសម្បូរសប្បាយជានិច្ចនិរន្ត។

លោកជំទាវក៏បានផ្តាំផ្ញើរដល់ លោកតាជី លោកយាយជី ត្រូវចេះថែរក្សាអនាម័យ ចំណែកឯប្រជាការពារភូមិ រួមជាមួយកងកម្លាំងគ្រប់ប្រភេទ ក៏ត្រូវរួមគ្នាថែរក្សា សន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងបរិវេណរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំនេះឲ្យបានល្អ ដើម្បីទាក់ទាញដល់ភ្ញៀវទេសចរណមកទស្សនានៅតំបន់នេះ ជាពិសេសត្រូវចេះថែរក្សាសុខភាព និងអនាម័យផ្ទាល់ខ្លួនឲ្យបានល្អ ស្របពេលដែលពិភពលោកកំពុងតែប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនូវជម្ងឺកូវីដ ១៩ និងត្រូវចេះរួមគ្នាថែរក្សាសម្បត្តិវប្បធម៌ដែលជាមរតករបស់ដូនតាយើងក្នុងតំបន់នេះឲ្យបានគង់វង្សជានិច្ចនិរន្ត៕