វគ្គខ្លីៗនៃការឈ្លានពានរបស់ទាហានយួនខាងត្បូងមកលើកម្ពុជាកន្លងមក ដែលកូនខ្មែរត្រូវតែដឹង …

បកប្រែពីភាសាបារាំង ស្តីពីការឈ្លានពានរបស់ទាហានយួនខាងត្បូង មកលើកម្ពុជា ក្នុងឆ្នាំ ១៩៦៤ ។

យោងតាមគណីហ្វេសប៊ុកឈ្មោះ Bunthann Phy បានផ្សាយមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ÷

១/ ការឈ្លានពាននៅថ្ងៃទី ៧/ ៨ ខែឧសភា ឆ្នាំ ១៩៦៤។ ២លើកផ្ទួនគ្នានៃការឈ្លានពាននេះ បានតំរង់ទៅមួយផ្នែក ប្រឆាំងនឹងភូមិសន្តិភាពមួយ ឈ្មោះព្រែកតាអី និង ថ្ងៃបន្ទាប់ឆ្ពោះទៅមូលដ្ឋានយោធានៅ ធ្លក ដែលទាំង ២ លើកនេះស្ថិតនៅក្នុងខេត្តស្វាយរៀង ។ នៅភូមិតាអី រថក្រោះ អឹម ១១៣ របស់យួនខាងត្បូង បានចូលធ្វើសកម្មភាពប្រឆាំងប្រជាជន នៅភូមិដែលមិនមានការការពារ ក្នុងប្រតិបត្តិការយ៉ាងយូរ រហូតពី ១៣ ម៉ោង ទៅ ១៥ ម៉ោង បានសម្លាប់ប្រជាជន ៧ នាក់ និង របួស ៥ នាក់ និង លួចប្លន់កាំភ្លើងបាន ៤ ដើម កង់ ២៣ គ្រឿង និង ជ្រូក ៤ ។

២/ ពួកឈ្លានពានបានផ្ទុះអាវុធទៅលើប្រជាជន និង កងជីវពល បណ្តាលឲ្យមានរបួស ៩ នាក់ ដែលជាស្ត្រី និង កុមារ ។ ការឈ្លានពាននៅថ្ងៃទី ១១ មិថុនា ១៩៦៤ គឺ ៧ ថ្ងៃក្រោយពីក្រុមប្រឹក្សាសន្តិសុខ បានទទួលយកដំណោះស្រាយគួរឲ្យខ្ពើមរអើម នៃការរំលោភឈ្លានពានព្រំដែនពីលើកមុន។ កងយន្តហោះយួនខាងត្បូង បានវ៉ៃប្រហារលើភូមិខ្មែរនៅត្រឡោកបែក នៃខេត្តស្វាយរៀងដដែល ។ តុល្យការនៃការឈ្លានពានថ្មីនេះ ឆ្ពោះទៅការប្រឆាំងភូមិមួយ ដែលស្ថិតនៅចម្ងាយប្រមាណ ៦០០ ម ចូលជ្រៅក្នុងទឹកដីខ្មែរ រួមមានការបំផ្លាញផ្ទះ សម្ភារៈ និង ផលដំណាំ ត្រូវបានឆេះជាដើម ។ មានចំណុចប៉ះពាល់ច្រើន ដែលបង្កដោយគ្រាប់បែក និង រ៉ុក្កែត ដែលត្រូវបានសន្និដ្ឋានដោយ ក្រុមប្រឹក្សាសន្តិសុខអន្តរជាតិ ទៅលើជុំវិញភូមិ ។

៣/ ការឈ្លានពាននៅថ្ងៃទី ២៤ មិថុនា ១៩៦៤ ។ នៅយប់ទី ១៤ មិថុនា កងកម្លាំងកងទ័ពយួនខាងត្បូង បានជ្រៀតចូលជាថ្មីនៅក្នុងទឹកដីកម្ពុជា នៅខេត្តព្រៃវែង ដោយបានបាញ់ប្រហារទៅលើភូមិ កោះគរ ដែលស្ថិតនៅចម្ងាយ ១០០ ម ពីព្រំដែន ។