WTO ប្រកាសឲ្យអាមេរិក «ជាអ្នកធ្វើខុសច្បាប់» អំពីសង្គ្រាមពាណិជ្ជកម្មជាមួយចិន

អត្ថបទ Bong Rith Kh:

 

អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានសម្រេច និងប្រកាសថា សហរដ្ឋអាមេរិកធ្វើខុសច្បាប់ពាណិជ្ជកម្ម​អន្តរជាតិ ត្រង់ដំឡើងពន្ធនាំចូលទំនិញជាមួយចិនក្នុងទឹកប្រាក់ ៥,៥ លានដុល្លារកាលពីដើមឆ្នាំ ២០១៨ រហូតមកដល់បច្ចុប្បន្ន រីឯចិន ក៏សង​សឹកវិញ ដោយការដំឡើងពន្ធនាំចូលសហរដ្ឋអាមេរិកក្នុងទឹកប្រាក់ ១,១ ដុល្លារផងដែរ ។

Image may contain: 1 person

ជំហានបន្ទាប់ គឺអង្គការពាណិជ្ជកម្មពិភពលោក នឹងតម្រូវឱ្យសហរដ្ឋអាមេរិកផ្តល់ព័ស្តុតាង បដិសេធប្រឆាំងនឹងការចោទប្រកាន់នេះក្នុងរយៈពេល ៦០ ថ្ងៃ ឬដល់ពាក់កណ្តាលខែវិច្ឆិកាឆ្នាំ ២០២០ ដែលការដំឡើងពន្ធនាំចូលរបស់ភាគីទាំងសងខាងនៅមានបន្ត ។ ផ្នែកស្រាវជ្រាវបន្តផ្តល់នូវទំងន់តាមដាន តើនឹងទៅយ៉ាងដូចម្តេច ហើយអង្គការពាណិជ្ជកម្មពិភពលោកបញ្ជាឱ្យសហរដ្ឋអាមេរិកលុបចោលពន្ធ តើបានឬអត់ ។

Image may contain: cloud and sky

No photo description available.

ចំណែកប្រការសំខាន់សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក-ចិន នៅតាមដានបន្ត ពីព្រោះនៅសល់ត្រឹម ៤៨ ថ្ងៃទៀត មុនមានការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។ លទ្ធផលស្ទាបស្ទង់ លោក Joe Biden នៅតែនាំមុខ លោក ត្រាំ ប្រមាណ 6-8% ។ អ្នកស្រាវជ្រាវបានទស្សន៍ទាយថា នៅមុនថ្ងៃបោះឆ្នោត លោកប្រធានាធិបតី ត្រាំ នៅតែបន្តដាក់សម្ពាធលើប្រទេសចិនដដែល ។

Image may contain: flower, text that says 'US CHINA'

Image may contain: stripes, text that says 'TRADE WAR'

ដោយព្រឹត្តិការណ៍ដ៏សំខាន់រាល់ដង ទីផ្សារផ្តោតសំខាន់ គឺរៀងរាល់ឆ្នាំនៃខែតុលា ជាខែដែលសហរដ្ឋអាមេរិកប្រកាសឈ្មោះប្រទេសដែលជ្រៀតជ្រែកក្នុងតម្លៃរូបិយប័ណ្ណ(Currency Manipulate)សហរដ្ឋអាមេរិក ប្រទេសចិនត្រូវបានគេចោទប្រកាន់ជាញឹកញាប់ ប៉ុន្តែទីបំផុត បែរជាតម្លៃប្រាក់យន់ / ដុល្លារ ឈររឹងមាំយ៉ាងច្បាស់ទៅវិញ (ក្នុងឆ្នាំ ២០២០ គឺខ្ពស់បំផុតប្រហែល ៧,១៧ យាន់ក្នុងមួយដុល្លារ) ចុងក្រោយនេះមានតម្លៃចុះមកត្រឹម ៦.៧៧ យាន់) ៕

Image may contain: stripes

Image may contain: sky and outdoor