អាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនចិន ដែលមានគម្រោងអភិវឌ្ឍនៅកោះកុង

អត្ថបទ Bong Rith Kh:

រដ្ឋាភិបាលក្រុងវ័រស៊ិងតុន បានចុះបញ្ជីខ្មៅ ចំពោះសហគ្រាសអភិវឌ្ឍន៍អចលនទ្រព្យចិន ដែលដើរតួយ៉ាងសំខាន់នៅក្នុងគម្រោងធំ«តារាសាគរ” នៅខេត្តកោះកុងនៃប្រទេសកម្ពុជា សម្រាប់ហេតុផលថា ជាកន្លែង «អាចក្លាយជាមូលដ្ឋានាយោធាចិន» ។

Image may contain: sky, cloud and outdoor, text that says 'CAT'

Image may contain: ocean, sky, cloud, outdoor, nature and water

លោក ម៉ាយ ប៉ុមប៉េអូ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃទី ១២ កញ្ញាថា «សហរដ្ឋអាមេរិកចុះបញ្ជីខ្មៅដល់ក្រុមក្រុមហ៊ុនសហភាពអភិវឌ្ឍ (Union Development Group = UDG) ដែលជាក្រុមមួយក្នុងសហគ្រាសអភិវឌ្ឍអចលនទ្រព្យរបស់ចិន ដែលបច្ចុប្បន្នគឺជាក្រុមហ៊ុនខ្នាតយក្សមួយ បានទទួលសម្បទាន 99 ឆ្នាំក្នុងគម្រោងការអភិវឌ្ឍផ្ទៃដីតាមផែន​ការ​យុទ្ធសាស្ត្រ «ខ្សែក្រវាត់មួយផ្លូវមួយ» ឬ «ផ្លូវសូត្រនៃសតវត្សរ៍ទី ២១»(China’s global Belt and Road infrastructure initiative) របស់រដ្ឋាភិបាលទីក្រុងប៉េកាំង ។

Image may contain: cloud, sky and outdoor

លោក ប៉ុមប៉េអូ (Pompeo) បានប្រាប់ពីមូលហេតុនេះ ដែលនិយាយថា UDG ដែលកំពុងដើរតួយ៉ាងសំខាន់នៅក្នុងគម្រោងមេ«តារាសាគរ» នៅឆ្នេរសមុទ្រនៃខេត្តកោះកុងថា ដីដែលប្រើក្នុងគម្រោងនេះជាដីដែលបាន«ដណ្តើមពីប្រជាជន» ហើយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអះអាងថាមាន «តម្រួយគ្រប់គ្រាន់ ថាទីនោះអាចក្លាយជាមូលដ្ឋានយោធាយូរអង្វែង» របស់កងទ័ពរំដោះប្រជាជនចិន (PLA) ក្រោយពេលស្ថាបនាត្រូវបានបញ្ចប់ នេះមិនត្រឹមតែជាប្រតិបត្តិការដែលមិនស្របនឹងរដ្ឋធម្មនុញ្ញនៅកម្ពុជាប៉ុណ្ណោះទេ វាក៏នឹងប៉ះពាល់ដល់ស្ថិរភាពនិងសន្តិសុខនៃតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ក៏ដូចជាសុវត្ថិភាពរបស់សម្ព័ន្ធមិត្តអាមេរិកនៅក្នុងតំបន់ផងដែរ ។

Image may contain: sky, cloud, tree, house, outdoor and water

Image may contain: pool, sky, cloud and outdoor

រដ្ឋាភិបាលចិន និងកម្ពុជា និងខាង UDG មិនទាន់មានប្រតិកម្មអ្វីចំពោះការចោទប្រកាន់របស់សហរដ្ឋ​អាមេរិកនៅឡើយ ហើយបានអះអាងថា អនុវត្តអំណាចបន្ថែមដែលមាននៅក្នុងច្បាប់ Magnitsky វិសោធនកម្មឆ្នាំ ២០១៦ នៃការបង្កកទ្រព្យសម្បត្តិរបស់អាមេរិក ។

Image may contain: sky, tree, outdoor, nature and waterImage may contain: outdoor

ទោះយ៉ាងណា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បដិសេធថា គ្មានទេ គ្មានកងទ័ពសាសន៍ណាមួយ មកបង្កើតមូលដ្ឋានទ័ព ឬធ្វើចលនាយោធានៅក្នុងប្រទេសរបស់ខ្លួនឡើយ… មិនអនុញ្ញាតឡើយ…» ។ ដើម្បីឲ្យអស់ចិត្ត រឿងនេះរហូតកម្ពុជាបាននាំអ្នកកាសែតទាំងជាតិ ទាំងអន្តរជាតិទាំងហ្វូងទៅកាន់តំបន់អភិវឌ្ឍដែលអាមេរិកសង្ស័យ …ជាលទ្ធផលគ្មានអ្វីដែលត្រូវសង្ស័យសោះ…។

Image may contain: cloud, sky and outdoor

អ្វីដែលលេចចេញប្រត្យក្សនឹងភ្នែក គឺអាកាសយានដ្ឋានអន្តរជាតិមួយដ៏ប្រណីតនៅខេត្តកោះកុង ទទួលភ្ញៀវបាន ៥ លាននាក់  ដែលសាងសង់រួចរាល់នៅពាក់កណ្តាលឆ្នាំនេះ មានភូមិសាស្ត្រអំណោយផល ជាប់នឹងមាត់សមុទ្រអាចអនុញ្ញាតឲ្យមានការហោះហើរត្រង់ទៅទីក្រុងប៉ារីស ប្រទេសបារាំង និងប្រទេសអឺរ៉ុបផ្សេងៗទៀត។

Image may contain: people standing and outdoor

Image may contain: outdoor and nature

Image may contain: mountain, sky, outdoor and nature

លោក ហ្វាង ចាវ (WANG CHAO) អនុប្រធានក្រុមហ៊ុន UDG បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកគ្រោងបញ្ចប់ ការសាងសង់ព្រលានយន្តហោះនេះ នៅត្រឹមខែឧសភា ឆ្នាំ ២០២០ ហើយការហោះហើរសាកល្បងជាលើកដំបូង  នៅក្នុងខែតុលា ឆ្នាំ ២០២០ ខាងមុខនេះដែរ ។

Image may contain: outdoor

អ្នកវិភាគក្នុងភូមិភាគអាស៊ីអាគ្នេយ៍ បានទាញការចាប់អារម្មណ៍ ងាកមកមើលរឿងរ៉ាវនៃការចោទប្រកាន់របស់អាមេរិកថា នេះជាកង្វល់របស់សហរដ្ឋអាមេរិកដែលស្រុតចុះនូវឥទ្ធិពលក្នុងភូមិភាគអាស៊ាន ដែលប្រទេសមួយចំនួនលែងអនុញ្ញាតឲ្យសហរដ្ឋអាមេរិកមានមូលដ្ឋានយោធានៅលើទឹកដីរបស់ខ្លួន ដូចជា ហ្វីលីពីន ថៃ ជាដើម ហើយសម្លឹងឃើញឥទ្ធិពលរបស់ចិនក្នុងភូមិភាគនេះ ៕

រូបថត Reuters