ទម្លាយឃ្លីបទាហានឥណ្ឌា-ចិនប៉ះគ្នា ម្ខាងឈើ ម្ខាងដុំថ្ម

នេះជាឃ្លីបលើកដំបូងនៃហេតុការណ៍ ទាហានឥណ្ឌា និងចិន កំពុងប៉ះគ្នាដោយប្រើដំបងឈើ ដុំថ្ម វាយគ្នាមិនសំចៃនៅជ្រលងភ្នំនៃច្រាំងទន្លេ ព្រំដែនឥណ្ឌា-ចិនកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ បណ្តាលឲ្យទាហានឥណ្ឌាយ៉ាងតិច ២០ នាក់ស្លាប់ នេះបើតាម South China Morning Post រាយការណ៍ ។

Image may contain: one or more people and outdoor

ថ្លែងចេញពីទាហានចិនបានបញ្ជាក់ថា ឃ្លីបវីដេអូនេះប្រាកដឡើងនៅលើសង្គមអនឡាញជាលើកដំបូង កាលពីយប់ថ្ងៃទី ៨ កញ្ញា ២០២០ ពិតប្រាកដមែន ព្រមទាំងបង្ហាញថា ទាហានទាំងពីរ មិនប្រើអាវុធកាំភ្លើងអ្វីឡើយ ហើយក៏សម្តែងចេញនូវភាពអត់ធ្មត់រៀងៗខ្លួន ។

ក្នុងឃ្លីបនេះខាងទាហានចិនប្រើដំបងឈើ និងដំបងសម្រាប់បង្ក្រាបចលាចល  ឯខាងទាហានឥណ្ឌាមានស្ពាយកាំភ្លើង តែមិនបានប្រើទេ ។ ដំបូងមានគ្នាតិចទេ បន្តបន្ទាប់មកក៏មានគ្នាច្រើនចូលមកជួយរៀងៗខ្លួន ។ ឃ្លីបនេះមានអ្នកចូលមើលរាប់លាន View ជាឃ្លីបខាងភាគីទាហានចិនជាអ្នកថត ។

Image may contain: sky, mountain, cloud, outdoor and nature

ប៉ុន្តែអ្នកវិភាគខាងយោធាបានលើកឡើងថា គេជឿថា ឃ្លីបនេះមិនអាចមិនមែនក្នុងហេតុការណ៍ពិតប្រាកដទេ ជាហេតុការណ៍កើតឡើងតាំងពីយូរមកហើយ ដោយអះអាងថា «វីដេអូនេះអាចកើតឡើងតាំងពីខែឧសភាមកម្ល៉េះ» ។

អ្នកវិភាគនៅបានលើកឡើងទៀតថា «អាចទៅបាន ដែលទីក្រុងប៉េកាំងជាអ្នកផ្សព្វផ្សាយឃ្លីបនេះ ដើម្បីបង្ហាញថា ពួកគេមានព័ស្តុតាងជាវីដេអូនៃហេតុការណ៍ប៉ះទង្គិចនេះ…» ។

Image may contain: 1 person, outdoor

ចិន និងឥណ្ឌា បានកើតជម្លោះនៅតាមព្រំដែនតាំងពីខែឧសភា ឆ្នាំ ២០២០ តាំងពីនោះមក ភាគីទាំងពីរបានបើកការចរចាខាងការទូត និងខាងយោធាជាច្រើនដងហើយ ដើម្បីបន្ថយភាពតានតឹង ។ ទោះយ៉ាងណាស្ថានការណ៍តានតឹង បានកើតមានជាលើកទី ២ ទៀតកាលពីថ្ងៃទី ៧ កញ្ញា ក្រោយមានការបាញ់ដាក់គ្នានៅបឹងហ្វាងកុងឆូវ ៕

Image may contain: 7 people, people standing

បកប្រែពី South China Morning Post

ដោយ ម៉ារ៉ា