មកស្គាល់ព្រះអង្គម្ចាស់ នរោត្តម រស្មី ខេមមុនី ព្រះអង្គជានរណា?

អត្ថបទ សូរ្យរិទ្ធ៖

ប្រជាជនកម្ពុជាតិចណាស់ ដែលបានដឹង និងស្គាល់ពីជីវិតរបស់ព្រះអង្គម្ចាស់ នរោត្តម រស្មី ខេមមុនី ឬព្រះអង្គ «Gen Z» នៃព្រះរាជវង្សខ្មែរបច្ចប្បន្ន ដែលមិនប្រឡូកក្នុងរឿងនយោបាយ ប៉ុន្តែបែរជាប្រើជីវិតយាងទៅរស់នៅក្នុងទឹកដីបរទេស តាមក្តីសុបិន្តដើម្បីក្លាយ​ជាតារាចម្រៀង និងជាតារាហូលីវូដល្បីជួរមុខ ។

Image may contain: 2 people, people sitting

ព្រះអង្គម្ចាស់ នរោត្តម រស្មី ខេមមុនី កាលនៅពីកុមារ ចូលថ្វាយបង្គំគាល់ ព្រះរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ

ព្រះអង្គម្ចាស់ «មុនី» ទ្រង់ជាព្រះភាគិនេយ្យ (ក្មួយ)សំណព្វរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះជន្ម ២៣ ព្រះវស្សា រស់នៅទីក្រុងឡូសអេនជឺឡែស សហរដ្ឋអាមេរិក ទ្រង់មានទោកោសល្យសម្តែងតន្រ្តី ច្រៀង លេងហ្គីតា និង សម្តែងលើឆាក ។ ក្រៅពីចំណូលព្រះទ័យខាងវិស័យសិល្បៈ ព្រះអង្គជាមនុស្សទាន់សម័យមួយព្រះអង្គ មានចំណូលចិត្តខាងធ្វើដំណើរទេសចរ ផ្នែកផ្សងព្រេងផងដែរ ។

Image may contain: 1 person, sitting

ព្រះអង្គម្ចាស់ នរោត្តម រស្មី ខេមមុនី ចូលថ្វាយបង្គំគាល់ព្រះមហាក្សត្រ

Image may contain: 3 people, people standing and suit

ជាព្រះបុត្រាសម្តេចព្រះអនុជ នរោត្តម អរុណរស្មី និងឯកឧត្តម កែវ ពុធរស្មី

ព្រះអង្គម្ចាស់ នរោត្តម រស្មី ខេមមុនី ជាព្រះបុត្រារបស់សម្តេចព្រះអនុជ នរោត្តម អរុណរស្មី និងឯកឧត្តម កែវ ពុធរស្មី ជាព្រះស្វាមី អតីតអ្នកនយោបាយគណបក្សហ្វុនស៊ីនប៉ិច ។ ក្នុងរយៈពេលស្នាក់នៅប្រទេសក្រៅ ព្រះអង្គម្ចាស់នរោត្ដម រស្មី ខេមមុនី ទ្រង់ប្រើព្រះនាមខ្លីថា «មុនី» ព្រះអង្គប្រសូតក្នុងឆ្នាំ ១៩៩៧ ក្នុងនាមជាព្រះភាគិនេយ្យ (ក្មួយ) របស់ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលព្រះករុណាបានព្រះរាជទានព្រះនាមថា «នរោត្តម រស្មី ខេមមុនី»ផ្ទាល់ព្រះអង្គ ។ លើសពីនេះ ព្រះអង្គក៏ប្រហែល​ជាអង្គទទួលមរតកនៃការស្រឡាញ់សិល្បៈពី ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី មុនពេលព្រះអង្គឡើងគ្រងរាជ្យ ហើយព្រះអង្គធ្លាប់បម្រើ​ការជាឯកអគ្គរាជទូតវប្បធម៌របស់កម្ពុជាទៀតផង ។

Image may contain: 1 person, eyeglasses

ព្រះកាយយ៉ាងសង្ហា

Image may contain: 1 person

ខណៈពេលដែលព្រះអង្គកំពុងសិក្សានៅឯក្រៅប្រទេស ត្រូវបានកោះយាងឱ្យត្រឡប់មកប្រទេសកំណើតវិញក្នុងកំឡុងពេលនៃការផ្ទុះមេរោគកូវីដ ១៩ ប៉ុន្តែព្រះអង្គ «ខេមមុនី» បានសម្រេចព្រះទ័យបន្តរស់នៅសហរដ្ឋអាមេរិក ។ ក្នុងពេលទំនេរ ព្រះអង្គតែងតែបង្ហោះឃ្លីបនៃទេពកោសល្យតន្ត្រី បទចម្រៀងនិពន្ធផ្ទាល់ព្រះអង្គឯង និងបទចម្រៀងអន្តរជាតិ ជាមួយនឹងហ្គីតាលេងភ្លេងយ៉ាងជំនាញ និងពីរោះ ក្នុងកម្រិតស្នាព្រះហស្តសិល្បៈដែលល្បីល្បាញនៅលើ Instagram របស់ព្រះអង្គ ។

Image may contain: 4 people

Image may contain: 1 person, eyeglasses

ក្រៅពីវិស័យសិល្បៈ ព្រះអង្គម្ចាស់ មុនី សព្វព្រះទ័យធ្វើដំណើរទេសចរកម្សាន្ត បន្ទាប់ពីសិក្សានៅសាលារៀនក្នុងទីក្រុងភ្នំពេញ ក៏យាងទៅសិក្សាបន្តនៅទីក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេស៊ី និងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ មុនព្រះអង្គសម្រេចព្រះទ័យយាងទៅរស់នៅក្នុងរដ្ឋកាលីហ្វ័រនៀ នៃសហរដ្ឋអាមេរិក ក្នុងក្តីស្រមៃរបស់ព្រះអង្គខាងតន្ត្រី ។ បន្ទាប់មក ក្នុងឆ្នាំ ២០១៧ ទ្រង់បានសម្រេចការសិក្សានៅស្ថាប័នបណ្ឌិត្យសភាសិល្បៈផ្នែកសម្តែងនៅឡូសអង់សឺឡែស សហរដ្ឋអាមេរិក ។

Image may contain: 9 people, people standing

កន្លងមក ទ្រង់យាងធ្វើដំណើរកម្សាន្តរួមជាមួយព្រះញាតិវង្សានុវង្សនៅទូទាំងពិភពលោក ដូចជា បារាំង ឆេក និង ចិន ជាដើម ។ ទ្រង់មានចំណង់ចំណូលព្រះទ័យខាងកីឡាដែលមានការប្រកួតប្រជែងខ្លាំង និងគ្រោះថ្នាក់  ដូចជាការលោតលើទឹកកក លោតពីលើយន្តហោះ ជិះសេះ និងមុជទឹក ជាដើម ហើយបច្ចុប្បន្ន ព្រះអង្គនៅបន្តក្តីសុបិន្តមួយផ្សេងទៀតគឺ ការស្ថិតនៅជួរមុខនៃក្រុមហូលីវូដ ៕

Image may contain: one or more people, sky, cloud, sunglasses, outdoor and nature

Image may contain: 6 people, people standing

Image may contain: 1 person, sky and outdoor

រូបភាព twitter : muninorodom

ពី Thairath – SCMP – Wikipedia