អត្ថបទភាសាថៃមួយ និយាយពីពលករកម្ពុជា និងប្រទេសជិតខាងលួចចូលដីថៃ

អត្ថបទ Bong Rith Kh:

នេះជាខ្លឹមសារនៃវេបសាយថៃឈ្មោះ posttoday ដែលចេញផ្សាយនៅថ្ងៃទី ៧ កញ្ញាមានចំណងជើងថា «ព្រំដែនគ្រោះថ្នាក់ ឬភាពក្រីក្ររុញឲ្យពលករប្រទេសចិត្តខាងលួចចូលថៃ» ដែលខ្មែរយើងទាំងអស់គ្នា គួរពិចារណារទៅលើអត្ថបទរបស់កាសែតបរទេសមួយចំនួន និងមានវិធានការយ៉ាងណាចំពោះបងប្អូនចំណាកស្រុក ដែលបច្ចុប្បន្នកំពុងធ្លាក់ទៅក្នុងគ្រោះមហន្តរាយ តែមិនមែនមកពីការគំរាមកំហែងរបស់កងទ័ពណាមួយទេ គឺជាការលួចឆ្លងដែនចូលស្រុកថៃ ទាំងខុសច្បាប់និងចាញ់កលមេខ្យល់ ហើយមានករណីខ្លះក៏មានមកពីប្រទេសទី ៣ ដូចជា ចិន ជាដើម ។

ទោះស្ថិតក្នុងសេដ្ឋកិច្ចធ្លាក់ចុះក្នុងឆ្នាំនេះ ថៃក៏មានឱកាសផ្តល់ការងារទៅក្រុមក្នុងស្រុកខ្លះ និងពលករពីប្រទេសជិតខាងខ្លះដែរ ដែលអាចបឺតជញ្ជក់ពីភាពក្រលំបាករបស់ប្រទេសថៃ ដូចមាន ប្រទេសកម្ពុជាដែលមានអ្នកឆ្លងកូវីដ ១៩ ទាប តែស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះ ។ កាសែតបរទេសឈ្មោះ Deutsch Welle និយាយថា «អាចធ្វើឲ្យកម្ពុជាធ្លាក់ទៅរកភាពក្រីក្រថ្មីទៀត ដែលក្នុងពេលនេះ រោងចក្រជាច្រើនកន្លែងបានផ្អាកផលិត ធ្វើឲ្យកម្លាំងពលកម្មគ្មានការងារធ្វើ និងនៅជាប់បំណុល» ។

ឧស្សាហកម្មទេសចរដែលជាចំណូលសំខាន់របស់ប្រទេសកម្ពុជា ក៏ធ្លាក់ផុងខ្លាំងណាស់ដែរ ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន ព្យាករណ៍ថា កម្ពុជាអាចបាត់បង់ចំណូលពីទេសចរណ៍ប្រមាណ ៣.០០០ លានដុល្លារក្នុងឆ្នាំនេះ ដោយសារភ្ញៀវទេសចរពីក្រៅប្រទេសថយចុះជាងឆ្នាំកន្លងទៅដល់ ៤.៩០០ លានដុល្លារ ។ ដូច្នេះភាពអត់ការងារធ្វើ និងភាពក្រីក្រ ចាប់ផ្តើមទាញមនុស្សកម្ពុជាគេចចូលប្រទេសថៃកាន់តែច្រើន ដូចជានៅដើមខែសីហា យោធាកម្ពុជាបានឃាត់ខ្លួនជនកម្ពុជា ដែលព្យាយាមលួចឆ្លងចូលថៃដល់ ៤០០ នាក់ នៅខេត្តបន្ទាយមានជ័យ ។ ប៉ុន្តែ នេះមិនមែនជាបញ្ហារបស់ថៃប៉ុនណោះទេ ក៏ជាបញ្ហារបស់កម្ពុជាផងដែរ ដែលឃាត់ខ្លួនជនលួចចូលថៃហើយ ក៏បញ្ជូនត្រឡប់មកវិញ ព្រមជាមួយការថែទាំផ្តល់អាហារផងដែរ ដូចកាលពីថ្ងៃទី ៤ កញ្ញា កាសែត Khmer Times រាយការណ៍ថា ពលករ ២៨ នាក់ដែលលួចចូលថៃ ត្រូវបានបញ្ជូនខ្លួនត្រឡប់មកកម្ពុជាវិញនៅខេត្តបន្ទាយមានជ័យ ។

ជាមួយគ្នានេះ ពលករលាវក៏បានលួចចូលប្រទេសថៃ ជាមួយនឹងការសូកប្រាក់ ៥០០០ បាត ជាថ្នូរនឹងការបានចូលទៅធ្វើការនៅទីក្រុងបាងកក និងតំបន់ផ្សេងៗ តែត្រូវចាប់ខ្លួនបានជាមុន ។

មានមេខ្យល់បានបំផុសថា ថៃបើកទទួលពលករបរទេស ទាំង លាវ កម្ពុជា និងភូមា ធ្វើឲ្យពលករបរទេសទាំងនេះជឿពាក្យឃោសនា ក៏ធ្លាក់ជាជនរងគ្រោះអស់ប្រាក់រាប់សែនបាត ។

គេអាចមើលឃើញថា វាមិនត្រឹមតែជាភាពក្រីក្រប៉ុណ្ណោះទេដែលបង្ខំឲ្យពលករពីប្រទេសជិតខាងភៀសខ្លួនចូលទៅក្នុងប្រទេសថៃ ផ្ទុយទៅវិញដោយសារក្រុមមនុស្សមួយចំនួនកំពុងរស់នៅលើការលំបាករបស់អ្នកជិតខាង និងហានិភ័យរបស់ប្រទេសជាតិ ។

ស្ថានភាពបែបនេះក៏កើតមាននៅតាមព្រំដែនថៃ – មីយ៉ាន់ម៉ា (ភូមា) ដែលមានគ្រោះថ្នាក់ជាងកម្ពុជា និងឡាវផងដែរ ដោយសារតែការផ្ទុះឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅពេលនេះ ប៉ុន្តែនៅតែមានការរត់ពន្ធពលកម្មដដែល ។ សារព័ត៌មាន The Strait Times របស់សិង្ហបុរីបានធ្វើសេចក្តីរាយការណ៍ថា អាជីវកម្មនៅក្នុងប្រទេសថៃកំពុងរងទុក្ខយ៉ាងខ្លាំងដែលពួកគេពិបាកនឹងស្តារឡើងវិញ ដោយសារតែកង្វះកម្លាំងពលកម្មដោយសារតែការគ្រប់គ្រងព្រំដែនតឹងរឹង។

ដូច្នេះក្រៅពីភាពក្រីក្ររបស់អ្នកជិតខាង តម្រូវការកម្លាំងពលកម្មពីអ្នកជិតខាងក៏ជាកត្តាសំខាន់ក្នុងចលនានៃការរត់ពន្ធខុសច្បាប់នៅក្នុងទីក្រុងនៅពេលនេះដែរ ។ ប្រសិនបើមានពលករបរទេសចូលមកជាមួយរោគរាតត្បាត រហូតដល់មានការរីករាលដាលកាន់តែខ្លាំងឡើង ប្រសិនបើវាឈានដល់កម្រិតចាក់សោពាណិជ្ជកម្មអាជីវកម្មដែលរត់ពន្ធចូលទៅក្នុងកម្លាំងពលកម្ម អាចនឹងត្រូវបំផ្លាញយ៉ាងខ្លាំង ដូច្នេះវានឹងមិនមានឱកាសជាលើកទី ២ ទេ។

ដូច្នេះប្រសិនបើអ្នកគិតអំពីការជួលកម្មករដែលមានហានិភ័យខ្ពស់ និងធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ច សូមគិតផង!

មិនចាំបាច់គិតច្រើនពេកអំពីសេណារីយ៉ូទេ ទើបតែពេលនេះប្រជាជនថៃចាប់ផ្តើមភ័យស្លន់ស្លោនឹងការលេចចេញជាថ្មីនៃពលករចំណាកស្រុក ដោយមិនមានការសង្ស័យថា តើពួកគេបានទៅប្រទេសថៃអស់រយៈពេលជាយូរមកហើយឬបានរត់គេចខ្លួន ប៉ុន្តែប្រជាជនថៃភ័យខ្លាចជាមុនដោយសារតែព័ត៌មាននៃការផ្ទុះឡើងនៃកូវីដ១៩ ដូចនៅក្នុងប្រទេសមីយ៉ាន់ម៉ា ធ្វើយើងភ្ញាក់ខ្លួន និងមានការភិតភ័យ។

សូម្បីតែពលករបរទេសដែលរស់នៅក្នុងប្រទេសថៃក៏មិនស្រួលដែរ  ព្រោះរបាយការណ៍របស់ The Inrrawaddy របស់មីយ៉ាន់ម៉ា បានសម្ភាសន៍ជាមួយអ្នកនេសាទមីយ៉ាន់ម៉ានៅថៃថា ជាធម្មតាពួកគេទទួលបានប្រាក់ខែរៀងរាល់បីខែម្តង តែឥឡូវនេះនិយោជកមិនបានប្រាប់ពួកគេថា តើពួកគេនឹងត្រូវបានបើកប្រាក់ខែនៅពេលណាទេ ហើយក៏បានរឹបយកអត្តសញ្ញាណប័ណ្ណ និងឯកសារផ្ទាល់ខ្លួនរបស់ពួកគេទាំងអស់ផងដែរ ចំណែកពលករទាំងនេះគ្មាននរណាហ៊ានស្វែងរកជំនួយពីមន្រ្តីថៃទេ ។

អ្វីដែលបានកើតឡើងចំពោះពលករក្នុងស្រុកថៃ ចាត់ទុកថាពិតជាធ្ងន់ធ្ងរណាស់ទាក់ទងនឹងសិទ្ធិមនុស្ស ប៉ុន្តែនៅតែតិច បើប្រៀប ធៀបនឹងប្រទេសម៉ាឡេស៊ី កាលពីខែមិថុនា ជនអន្តោប្រវេសន៍មីយ៉ាន់ម៉ាខុសច្បាប់ចំនួន ៨ នាក់បានធ្វើអត្តឃាតនៅប្រទេស ម៉ាឡេស៊ី ដោយសារតែសម្ពាធរាលដាលនៃមេរោគ ។

កាលពីខែកក្កដា អង្គការសហប្រជាជាតិបានព្រមានថា វិបត្តិកូវីដ១៩ វានឹងបំផ្លាញជីវភាពរបស់កម្មករក្រៅផ្លូវការចំនួន ២១៨ លាននាក់នៅអាស៊ីអាគ្នេយ៍ រឿងនេះកំពុងកើតឡើងរួចហើយ ។

ដូច្នេះទាញសរុបមក តើយើងខ្មែរយើងគួរមានវិធានការយ៉ាងណា ចំពោះពលករចំណាកស្រុកខុសច្បាប់ ឬអ្នកចាញ់បោកមេខ្យល់ ចាញ់ទាំងចិត្ត ចាញ់ទាំងប្រាក់ និងគ្មានសល់អ្វី ក្រៅពីសម្បកខ្លួន ពេលបញ្ជូនត្រឡប់មកវិញ?!!

រូបភាព AFP

បកប្រែពីវេបសាយថៃ posttoday