វាយប្រហារក្បួនរថយន្តអនុប្រធានាធិបតីទី ១ របស់អាហ្វហ្គានីស្ថាន

កើតហេតុវាយប្រហារក្បួនរថយន្តរបស់លោក អាំរុលឡោះហ៍ អនុប្រធានាធិបតីទី ១ របស់អាហ្វហ្គានីស្ថាន នៅព្រឹកថ្ងៃទី ៩ កញ្ញា (ម៉ោងក្នុងស្រុក) បណ្តាលឲ្យស្លាប់ និងរបួសយ៉ាងតិច ២០ នាក់ ។ ការវាយប្រហារលើក្បួនរថយន្តនេះ កើតឡើងនៅក្នុងពេលដែលការចរចាសន្តិភាពរវាង រដ្ឋាភិបាលទីក្រុងកាប៊ូល ជាមួយក្រុមប្រដាប់អាវុធតាលីបង់ ដែលបើកឆាកនៅក្នុងទីក្រុងដូហា រាជធានីប្រទេសកាតារ ។

Image may contain: sky and outdoor

«សត្រូវអាហ្វហ្គានីស្ថានព្យាយាមបំផ្លាញ សាលេហ៍ ជាថ្មីម្តងទៀត ប៉ុន្តែផែនការដ៏អាក្រក់របស់ពួកគេបានបរាជ័យហើយ» រ៉ាសវ៉ាន មូរ៉ាត អ្នកនាំពាក្យរបស់ សាលេហ៍ ថ្លែងតាមហ្វេសប៊ុក ជាមួយនឹងការបញ្ជាក់ទៅសារព័ត៌មានរ៉ឺទ័រថា ការបំផ្ទុះគ្រាប់បែកនេះ សំដៅទៅក្បួនរថយន្តរបស់អនុប្រធានាធិបតី និងកងកម្លាំងអង្គរក្សរងរបួសជាច្រើននាក់ ។

Image may contain: one or more people, child and outdoor

លោក សាឡេហ៍ អតីតជានាយកស៊ើបការណ៍សម្ងាត់ ធ្លាប់ជាជនរងគ្រោះនៃការប៉ុនប៉ងធ្វើឃាតជាច្រើនដងមកហើយ ចុងក្រោយបង្អស់គឺជាការវាយប្រហារទៅលើការិយាល័យរបស់គាត់កាលពីឆ្នាំមុន ដែលបានសម្លាប់មនុស្ស ២០ នាក់ ។

អ្នកនាំពាក្យក្រសួងសុខាភិបាលអាហ្វហ្គានីស្ថានបានឲ្យដឹងថា ហេតុការណ៍នេះមានមនុស្សស្លាប់ ៤ នាក់ និងរបួស ១៦ នាក់ ៕

Image may contain: 3 people, people sitting and outdoor

Image may contain: 4 people, outdoor

ពីវេបសាយបរទេស mgronline

ដោយ ពិសិទ្ធ