រុស្ស៊ីចាក់វ៉ាក់សាំងកូវីដ១៩ ជាលើកដំបូងនៅសប្តាហ៍នេះ

ក្រសួងសុខាភិបាលនៃប្រទេសរុស្ស៊ីបាននិយាយនៅថ្ងៃទី ៧ ខែកញ្ញាថា បានចែកចាយវ៉ាក់សាំងកូវីដ១៩ ជាលើកដំបូង ដែលមានឈ្មោះថា Sputnik V. អ្នកស្ម័គ្រចិត្តអាចចាប់ផ្តើមចុះឈ្មោះសម្រាប់ការចាក់វ៉ាក់សាំងនៅសប្តាហ៍នេះ ។

វ៉ាក់សាំង Sputnik V ជំនាន់ទី ១ មានគោលបំណងបង្ការការ ការពារកូវីដ១៩ បង្កើតឡើងដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងរោគរាតត្បាត និងមីក្រូជីវសាស្រ្តនៃក្រសួងសុខាភិបាលរុស្ស៊ី ហើយបានឆ្លងកាត់ការធ្វើតេស្ត នៅក្នុងមន្ទីរពិសោធន៍ ហើយត្រូវបានរក្សាទុក (នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលរុស្ស៊ី )។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលរុស្ស៊ី លោក Mikhail Murashko បានប្រកាសថា កម្មវិធីចាក់វ៉ាក់សាំងសម្រាប់អ្នកស្ម័គ្រចិត្តនឹងចាប់ផ្តើមនៅសប្តាហ៍នេះ ទោះបីវ៉ាក់សាំងនៅតែស្ថិតក្នុងដំណាក់កាលសាកល្បងដំណាក់កាលទី ៣ ក៏ដោយ ។

ប្រទេសរុស្ស៊ីបានអនុម័ត Sputnik V នៅថ្ងៃទី ១១ ខែសីហា ក្លាយជាប្រទេសដំបូងគេ ដែលបានផ្តល់សច្ចាប័នលើវ៉ាក់សាំងកូវីដ១៩ ។ រហូតមកដល់ពេលនេះមានប្រទេសប្រហែល ៤០ បានសម្តែងចំណាប់អារម្មណ៍ និងមានបំណងទិញវ៉ាក់សាំងនេះ ។ ប្រទេសរុស្ស៊ីគ្រោងនឹងផលិតថ្នាំ Sputnik V ចំនួន ២០០ លានដូសនៅចុងឆ្នាំនេះដែលក្នុងនោះ ៣០ លាន សម្រាប់តម្រូវការក្នុងស្រុក ៕

ពីវេបសាយបរទេស

ដោយ សុកាន