តោះមកស្គាល់កូនស្រី ហ្ស៊ី ជិនពីង ស្អាតប៉ុនណា?

ដោយ សូរ្យរិទ្ធ

ប្រជាជនពិភពលោកភាគច្រើនស្គាល់ត្រឹមកូនស្រីប្រធានាធិបតីសហរដ្ឋអាមេរិក ដូចយ៉ាង អ៊ីវ៉ានកា ត្រាំ (Ivanka Trump) និង សាឆា អូបាម៉ា កូនស្រីរបស់លោក អូបាម៉ា ប៉ុនណោះ ចំណែកឯកូនស្រីប្រធានាធិបតីមានឥទ្ធិពល​លើពិភពលោករបស់ចិន ហ្ស៊ី ជិនពីង និងជំទាវទី១ ផឹង លីយួន មិនសូវមានគេស្គាល់ឡើយ ។

Image may contain: 2 people, people standing

នោះគឺ ហ្ស៊ី មិងចឺ (Xi Mingze/习明泽) អាយុ ២៩ ឆ្នាំ និងឈ្មោះហៅក្រៅ សៀវ មូចឺ ដែលជាឈ្មោះជីតារបស់នាង ជាអ្នកបដិវត្តកុម្មុយនិស្ត ហ្ស៊ី ហ្សុងស៊ុន បានដាក់ឈ្មោះនេះ ហើយមានអត្ថន័យថា «ភាពស្មោះត្រង់និងស្អាត បង្កើតគុណប្រយោជន៍ចំពោះសង្គម» បើនិយាយពីសម្រស់ ពិតជាទាក់ភ្នែកបុរសៗ មិនអាចរំលងបាន ។

Image may contain: 1 person

ស្របពេលដែលបិតាជាបុគ្គលមានឥទ្ធិពលលើពិភពលោក នាង ហ្ស៊ី មិងចឺ បែរជាក្រុមសារព័ត៌មានលោក​ខាង​លិចសរសេរថា «កូនស្រីអាថ៌កំបាំងរបស់ ហ្ស៊ី ជិនពីង» ទៅវិញ ។ នៅពេលលោក ហ្ស៊ី ជិនពីង ឡើងជាអគ្គលេខាធិការបក្សកុម្មុយនិស្តកាលពីថ្ងៃទី ១៨ ឧសភា ឆ្នាំ ២០១២ ក្រុមអ្នកសារព័ត៌មាន​បរទេសនាំគ្នាឲ្យរហស្សនាមនាងថា «ព្រះរាជិនីអង្គថ្មី» របស់ដែនដីនាគធំ ។

Image may contain: 1 person

«The Mail» បានសរសេរអំពីកូនស្រីតែមួយរបស់លោក ហ្ស៊ី និងជំទាវ ផឹង លីយួន អតីតអ្នកចម្រៀង​មាស​របស់កងទ័ពរំដោះប្រជាជនចិន ក៏ជាភរិយាទី ២ របស់លោក ហ្ស៊ី ថា បានបញ្ជូនកូនស្រីទៅ​សិក្សាបន្តនៅមហាវិទ្យាល័យហាវើដយ៉ាងសម្ងាត់ ។ ប្រភពជិតស្និទ្ធមួយបានបង្ហើបឱ្យដឹងថា លោក ហ្ស៊ី ជិនពីង ក្រុមគ្រួសារ និងប្រជាជនចិន បានកោតសរសើរអាមេរិកនូវឧត្តម គតិ និងក្តីសុបិន្តរបស់ពួកគេនាពេលអនាគត ដូច្នេះហើយទើបគាត់បានបញ្ជូនកូនស្រីទៅសិក្សានៅអាមេរិក ។

Image may contain: 5 people, people standing and outdoor

Image may contain: 1 person

ហ្ស៊ី មិងចឺ កើតថ្ងៃទី ២៥ មិថុនា ឆ្នាំ ១៩៩២ នៅខេត្តហ៊្វូចៀន រៀនភាសាបារាំងនៅសាលាភាសាបរទេស ទីក្រុងហ័ងចូវ ដែលជាសាលារៀនកម្រិតហាយស្គូល (High School) ចន្លោះឆ្នាំ ២០០៦- ២០០៨ និងបានសិក្សាកម្រិតបរិញ្ញារយៈមួយឆ្នាំនៅមហាវិទ្យាល័យចឺជៀង បន្ទាប់ពីនោះ នៅឆ្នាំ ២០១០ នាងបានទៅសិក្សាបន្តនៅមហាវិទ្យាល័យហាវើដ មេស្សាស៊ូសេត សហរដ្ឋអាមេរិក ខាងមុខវិជ្ជាចិត្តវិទ្យា និងភាសា​អង់គ្លេស រួចក៏ត្រឡប់មកទីក្រុងប៉េកាំងវិញនៅឆ្នាំ ២០១៤ ក្នុងតម្លៃ ១៣.០០០ ដុល្លារក្នុង១ឆ្នាំ។

Image may contain: 2 people, people standing and suit

ពេលនាងរៀននៅអាមេរិក នាងប្រើឈ្មោះក្លែងក្លាយ ដើម្បីបិទបាំងស្ថានភាពពិត ។ កាសែតជប៉ុន គេនជិ មិណិមូរៈ បាននិយាយថា ហ្ស៊ី មិងចឺ រៀននៅហាវើដ មានគេស្គាល់ថា នាងជានរណា (តិចជាង ១០នាក់ មិត្តជិតស្និទ្ធ និងមនុស្សក្នុងក្រុម) ។

Image may contain: 1 person, closeup

រៀននៅហាវើដ ឆ្នាំ ២០១២ ជាឆ្នាំដែលឪពុករបស់នាង គឺលោក ហ្ស៊ី ជិនពីង កំពុងឡើងកូដ គ្រងអំណាចជាន់ខ្ពស់ក្នុងបក្ស ដែលតាមទំនៀមប្រព័ន្ធ និងលក្ខន្តិកៈបក្ស ឥស្សរជនជាន់ខ្ពស់របស់បក្ស នឹងគ្រងតំណែងជាប្រធានាធិបតី និងជាប្រធានគណៈកម្មាធិការយោធា ដូចនោះ ទើបសារព័ត៌មានបស្ចឹម​ប្រទេសបានជ្រៀតចូលក្នុងរឿងរ៉ាវរបស់ «កូនស្រីលេខ១នៃដែនដី នាគ» នោះ ។

Image may contain: 2 people, closeup

របាយការណ៍ព័ត៌មានរបស់កាសែត The Mail បានចុះផ្សាយក្នុងខែវិច្ឆិកា ឆ្នាំ ២០១២ ថា នាង ហ្ស៊ី មិងចឺ ជាអ្នកសរសេរសៀវភៅ ។ មិត្តភក្តិជានិស្សិតម្នាក់បាននិយាយថា «នាងជាមនុស្សស្ងប់ស្ងាត់ និងឧស្សាហ៍ព្យាយាម មិនដែលទៅជប់លៀង…» ផ្ទុយពីរបៀបរស់នៅរបស់កូនប្រុសរបស់មេដឹកនាំចិនល្បីឈ្មោះ ពួ ស៊ីឡៃ គឺ ពួ គួគួ ដែលធ្លាប់សិក្សានៅហាវើដដែរ ។

Image may contain: 6 people, people standing and suit

Image may contain: 3 people, text that says '少'

The Mail នៅបានបញ្ជាក់ថា «នាងធ្លាប់បានចូលរួមដេញដោលនៅរដូវស្លឹកឈើលាស់ ស្តីអំពីភាពចលាចលនយោបាយនៅក្នុងបក្សកុម្មុយនីស្ត ដែលនាងត្រូវបានគេរៀបឲ្យអង្គុយនៅជួរខាងមុខ កាលពីខែឧសភា ឆ្នាំ ២០១២» ។

Image may contain: 2 people, people riding bicycles, people sitting, bicycle, tree, outdoor and nature

រៀននៅហាវើដ ទៅណាមកណាក្នុង ២៤ ម៉ោងនាងត្រូវបានគេតាមការពារ រហូតមានគេច្រណែនក្នុងភាពជាឯកជនរបស់នាង ។ អត្ថបទរបស់កាសែតអង់គ្លេស បានរៀបរាប់ពីនាង មិងចឺ ព្រះជិនីថ្មី ដែលទៅរៀននៅហាវើដយ៉ាងសម្ងាត់ ធ្វើឲ្យផ្ទុះកក្រើកខ្ទខ្ទានៅលើបណ្តាញសង្គមចិនវើយប៉ ។

Image may contain: 5 people, people standing and outdoor

កាសែតតៃវ៉ាន់ China Times បានផ្សាយថា កាលពីឆ្នាំ ២០១២ នាង ហ្ស៊ី មិងចឺ នាងគួរឱ្យកត់ សម្គាល់ចំពោះភាពស្ងៀមស្ងាត់ មិនបង្ហាញខ្លួននៅទីសាធារណៈ ចូលចិត្តអាន និងចូលចិត្ត Fashion ។

Image may contain: 1 person, text that says 'The Mall on Sunday NOVEMBER China's new Princess- studying quietly at Harvard DEMURFLY dressed chilly From Sharon Churcher INNEW FORX FE to A add on long beca they The on De annual expecte ace hik The pervers Et 黃灣'

Image may contain: 4 people

ម្តាយរបស់នាង លីយូន បានប្រាប់អ្នកកាសែតថា កាលពីឆ្នាំ ២០០៨ ក្រោយពីកើតផែនដី​រញ្ជួយ​យ៉ាង​ខ្លាំងនៅខេត្តសេឆួន ពេលនោះនាងមានអាយុ ១៦ ឆ្នាំ នាងបានសុំច្បាប់សាលាមួយសប្តាហ៍ ដើម្បីទៅ​ជួយ​បន្ថយទុក្ខលំបាកជនរងគ្រោះ ៕

Image may contain: 7 people, people standing

Image may contain: 2 people, people standing

Image may contain: 9 people, people standing

បកប្រែពីវេបសាយថៃ mgronline