ក្តីកង្វល់អាស៊ាន គឺការរក្សាទឹកទន្លេមេគង្គរបស់ចិន

អត្ថបទ សូរ្យសែង៖

មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានព្រមានថា ការប្រែប្រួលនៃការហូរទឹកទន្លេមេគង្គ ចិនគឺជាដើមចមនៃបញ្ហារបស់អាស៊ាន ។ លោក ដេវីដ ស្ទីលវេល (David Stilwell ) ឧបការីក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយនៅក្នុងកិច្ចប្រជុំមួយនៅលើគេហទំព័រមួយដែលរៀបចំឡើងដោយវិទ្យាស្ថានសហរដ្ឋអាមេរិកសម្រាប់សន្តិភាពជាមួយសាលាគោលនយោបាយសាធារណៈលីក្វាន់យូរបស់សិង្ហបុរីថា បញ្ហាលំហូរនៃទន្លេមេគង្គគឺជានិន្នាការដ៏គួរឱ្យព្រួយបារម្ភមួយនៅក្នុងតំបន់មេគង្គ។

Image may contain: mountain, nature and outdoor

«បញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាប្រឈមខ្លាំងបំផុតគឺ ការរក្សាទឹកនៅក្នុងទន្លេមេគង្គរបស់ចិន ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដែលបណ្តាប្រទេសនៅខ្សែទឹកខាងក្រោមត្រូវរងទុក្ខ”» ស្ទីលវេល និយាយ ។

Image may contain: mountain, sky, outdoor and nature

Image may contain: outdoor and water

លោក ស្ទីលវេល បានដកស្រង់របាយការណ៍មួយដែលគាត់មិនបានប្រាប់ថា គេបានរកឃើញថា ប្រទេសចិនបានគ្រប់គ្រងលំហូរនៃទន្លេមេគង្គដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ មិនថាវាជាការរំខានដល់លំហូរធម្មជាតិនៃទឹក ឬសាងសង់ទំនប់វារីអគ្គិសនីទេ ។

Image may contain: text that says 'NIN Mekong River INDIA CHINA MYANMAR THAILAND LAOS CAMBODIA 300km VIETNAM SCMP'

ទាំងសហរដ្ឋអាមេរិក និងចិន កំពុងធ្វើការស្រាវជ្រាវលើលំហូរនៃទន្លេមេគង្គ ។ របាយការណ៍ពីភាគីអាមេរិកបានបញ្ជាក់ថា ទំនប់របស់ប្រទេសចិនផ្ទុកទឹកបាន ៤៧ ពាន់លានម៉ែត្រគូប ចំណែករបាយការណ៍ពីភាគីចិនបាននិយាយថា ទំនប់ទាំងនេះបានជួយកាត់បន្ថយគ្រោះរាំងស្ងួតនៅក្នុងតំបន់មេគង្គ ដែលមានប្រទេស ចិន ភូមា លាវ ថៃ កម្ពុជា និង វៀតណាម ។

Image may contain: sky, ocean, boat, twilight, outdoor, water and nature

Image may contain: sky, outdoor, nature and water

កាលពីថ្ងៃទី ២៩ ខែ មីនាឆ្នាំនេះ គណៈកម្មការ​​​ទន្លេមេគង្គ​( MRC)បាន​ប្រកាសថា នឹង​រៀបចំ​កិច្ច​ប្រជុំ​កំពូល​លើក​ទី ៣ របស់ខ្លួន​ក្នុង​ខេត្តសៀមរាប ប្រទេស​កម្ពុជា ​។ ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ នឹងមាន​ការចូលរួម​ពី​នាយករដ្ឋមន្ត្រី​ទាំង​បួន មកពី​ប្រទេស​កម្ពុជា, ឡាវ ,ថៃ និង​វៀតណាម ព្រមទាំង​តំណាង​ជាន់ខ្ពស់​មកពី​ប្រទេស​ចិន និង​មី​យ៉ាន់​ម៉ា ដែលជា​ដៃគូ​សន្ទនា​របស់​ MRC ៕

This aerial photo taken on October 31, 2019 shows Mekong River in Pak Chom district in the northeastern Thai province of Loei with Laos side seen at right. – The once mighty Mekong river has been reduced to a thin, grubby neck of water across northern Thailand – record lows blamed on drought and a recently opened dam hundreds of kilometres upstream in Laos. (Photo by Lillian SUWANRUMPHA / AFP) (Photo by LILLIAN SUWANRUMPHA/AFP via Getty Images)