ប្រមុខរាជរដ្ឋាភិបាលសម្រចថវិកាធ្វើផ្លូវ ៣៨ ខ្សែក្នុងក្រុងសៀមរាប

ខេត្តសៀមរាបជាខេត្តទីពីរ បន្ទាប់ពីទីក្រុងព្រះសីហនុ ត្រូវប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ប្រកាសគ្រោងធ្វើផ្លូវក្នុងក្រុងសៀមរាបដែលមាន ៣៨ ខ្សែតូចធំ ច្រើនជាងទីក្រុងព្រះសីហនុ ៤ ខ្សែ ។

Image may contain: 1 person, sitting

នៅលើអាខោនផេកហ្វេកប៊ុករបស់សម្តេចតេជោ ហ៊ុន សែន srserថា រាជរដ្ឋាភិបាលនឹងសម្រេចកញ្ចប់ថវិកាចំនួន ១៥០ លានដុល្លារ សម្រាប់អភិវឌ្ឍន៍កសាងផ្លូវនៅក្នុងទីរួមខេត្តសៀមរាប ។ ការអភិវឌ្ឍន៍នេះ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិនៅក្រោយស្ងប់ស្ងាត់ជំងឺកូវីដ១៩ ហើយទោះបីពេលនេះប្រទេសជាតិយើងកំពុងប្រឈមនឹងជំងឺកូវីដ១៩ ក៏ដោយ ក៏មិនបានធ្វើអោយប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសជាតិឡើយ ។

Image may contain: sky, tree and outdoor

Image may contain: sky and outdoor

សម្តេចតេជោនឹងអញ្ជើញបើកការដ្ឋាសាងសង់នេះ ហើយសង្ឃឹមនៅចុងឆ្នាំ ២០២១ ប្រជាជនខ្មែរ ពិសេសអ្នកក្រុងសៀមរាបនឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយនេះ ។ សូមអរគុណចំពោះការរួមចំណែកពីគ្រប់ក្រសួងស្ថាប័នទាំងអស់ដែលមិនខ្ជះខ្ជាយថវិកា ដែលធ្វើអោយយើងសន្សំបានថវិកាប្រមាណជាង ៦០០ លានដុល្លារសម្រាប់យកមកអភិវឌ្ឍន៍ប្រទេស ។

Image may contain: cloud, sky, outdoor, nature and water

Image may contain: 1 person, outdoor

ការអភិវឌ្ឍន៍ហេរចនាសម្ព័ន្ធនេះ បានទទួលជោគជ័យក្នុងទីក្រុងទេសចរណ៍មួយរួចទៅហើយ គឺទីក្រុងព្រះសីហនុ ដែលមានចំនួន ៣៤ ខ្សែ ហាក់មានការលំបាកខ្លះៗ ដែលផ្លូវខ្លះត្រូវធ្វើកាត់ភ្នំ ពេលនេះបានរួចរាល់ជូនអ្នកក្រុងព្រះសីហនុ និងភ្ញៀវទេសវរណ៍ជាតិ និងអន្តរជាតិយ៉ាងគួរមោទកៈ និងរីករាយ ។ ឥឡូវត្រូវបោះជំហានកសាងហេរចនាសម្ព័ន្ធទី ២ ក្នុងទីរួមខេត្តសៀមរាប ដែលជារមណីយដ្ឋានទេសចរណ៍វប្បធម៌អច្ឆរិយៈគ្មានពីរលើពិភពលោក ៕

Image may contain: outdoor

ដោយ ណយ វង្ស